ថ្នាក់ដឹកនាំក្រសួងបរិស្ថានដឹកនាំមន្រ្តី៤ខេត្តចុះល្បាតពិនិត្យរួមគ្នាក្នុងជម្រកសត្វព្រៃព្រៃឡង់

0

កំពង់ធំ៖  បន្ទាប់ពីមានសិក្ខាសាលាមួយ ដែលស្តីពី ការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទប់ស្កាត់បទល្មើស ក្នុងដែន ជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានការចូលរួមពិភាគក្សាពិគ្រោះយោបល់ ថ្នាក់ដឹកនាំបរិស្ថាន៤ខេត្ត ដែលមាន ខេត្តកំពង់ធំ , ខេត្តក្រចេះ , ខេត្តស្ទឹងត្រែង , និងខេត្តព្រះវិហារ និងបានរៀបចំដោយ ក្រសួងបរិស្ថាន កាលពីថ្ងៃ៨ ខែកុម្ភះកន្លងមកនេះ លុះដល់ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបរិស្ថាន៤ខេត្ត បាន​ធ្វើដំណើររួមគ្នា ដើម្បីចុះល្បាតពិនិត្យទីតាំង នៅក្នុងព្រៃឡង់ ដើម្បីគ្រងនឹងបោះទីតាំងស្នាក់ការ ការពារនៅ​ចំនុច​ប្រសព្វខេត្តទាំង៣ គឺខេត្តកំពង់ធំ , ខេត្តក្រចេះ , ខេត្តស្ទឹងត្រែង ។ក្នុងដំណើរចុះប្រតិបត្តិការល្បាតរួមគ្នា នៃមន្រ្តីបរិស្ថានខេត្តទាំង៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម សូ ខនឫទ្ធីគុណ  រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វីរះ  អនុរដ្ឋ  លេខាធិការ ក្រសួងបរិស្ថាន រួមទាំងមន្រ្តីបរិស្ថានខេត្តទាំង៤ និងអង្គការដៃគូររាជរដ្ឋាភិបាល បានចុះទីចំនុចប្រសព្វ នៃខេត្តទាំង៣ ដើម្បីកំណត់ទីតាំងនៃការទប់ស្កាត់បទល្មើសក្នុងជម្រកសត្វព្រៃព្រៃឡង់ នឹងបាន ធ្វើដំណើរទស្សនៈសិក្សានៅតាមព្រុំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលត្រូវបានធ្វើដំណើរយ៉ាងសែនលំបាក់ ចាប់តាំងពីម៉ោង៥ព្រឹករហូតដល់ម៉ោង៩យប់ ទើបត្រឡប់មកដល់ខេត្តកំពង់ធំវិញប្រកបដោយសុវត្តិភាព លទ្ធផលទទួលបានជោគជ័យ ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីសិក្ខាសាលាស្តីការរួមគ្នាគ្រប់គ្រង់ព្រៃឡង់ គឺបានស្តាប់បទបង្ហាញខេត្តទាំង៤ និងមតិយោបល់ពីអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ឋ រួមទាំងសហគមណ៍ការពារព្រៃឡង់ ក៏បានឯកភាពគ្នាជាលក្ខណៈល្បាតរួមគ្នាជាប្រវត្តិសាស្ត្រលើក ទី១ មានមេបរិស្ថានទាំង៤ខេត្ត និងអង្គការដៃគូរ បានចូលរួមល្បាត ដើម្បីឲ្យបានឃើញនូវទិដ្ឋភាពស្វែងយល់ជាក់ស្តែង ដូច្នេះអ្វីដែលបានមើលឃើញ និងកត់សម្គាល់ពីការចុះល្បាតនេះ នឹងគិតគូរជាយុទ្ធសាស្រ្ត និងដំណោះស្រាយ ដើម្បីរៀប ចំយន្តការទ្រទ្រង់ដល់កិច្ចការពារអភិរក្ស ជាក់ស្តែងចំនុចត្រីកោណ  ខេត្តកំពង់ធំ ,ខេត្តក្រចេះ ,ខេត្តស្ទឹងត្រែង គែធនធានព្រៃឈើ ជីវៈចម្រុះ និងប្រព័ន្ឋអេកូឡូស៊ីនៅល្អ ហើយគ្រោងនឹងដាក់ស្នាក់ការ និងកំលាំងចម្រុះរួមគ្នាទាំង៣ខេត្ត ដើម្បីធានានូវការងារល្បាត និងការអនុវត្តច្បាប់  ចំណែកតំប់អូឡង់ អាចនិងមានបញ្ហាប្រឈម និងធនធានធម្មជាតិ ដោយសារតែនៅជិតភូមិករ ហើយនិងត្រូវចាំបាច់ដាក់កម្លាំងឧទ្យាននុរក្ស  បង្កើតជាស្នាក់ការ ដើម្បីទប់ស្កាត់បទល្មើសនានា ។

ឯកឧត្តម សៅ សុភាព បានបន្តថា ក្នុងសកម្មភាពចុះល្បាតនេះ គឺមានការចូលរួមពីអង្គការដៃគូរ ដើម្បីឲ្យបាន ឃើញផ្ទាល់នូវ ទិដ្ឋភាពច្បាស់ ដោយសាតែកន្លងមកនេះ ដោយកន្លងមកនេះមានការលើកឡើងពីបញ្ហាព្រៃឡង់ ថាត្រូវបាន បំភ្លិចបំផ្លាញស្ទើរតែរលាយអស់ហើយ ព្រៃឡង់មានសាក្តដានុពលល្អ និងជាទីជំរៀលមួយដ៏សំខាន់ ដែលជាប្រភពទឹកហូរចាក់ទៅស្ទឹងសែន ទៅបឹងទន្លេសាប  ដោយឡែកការចូលរួមល្បាតរួមគ្នាក្នុងថ្ងៃនេះ បានបង្ហាញពីសខីភាព ការប្តេជ្ញាចិត្តរួម គ្នា ការពារព្រៃឡង់នេះ ដែលមានខេត្តទាំង៤ចូលរួម   ក្រសួងបរិស្ថានទទួលបានអណត្តិពីរាជរដ្ឋាភិបាល ដោយបានញ៉ែក ចេញពីក្រសួងកសិកម្មរុក្ខប្រម៉ាញ់នឹងនេសាទ និងបានផ្ទេរដីសម្បទានដីសេដ្ឋកិច្ចឲ្យទៅកសិកម្ម ចំនែកព្រៃអភិរក្ស ព្រៃផ្តល់ ផល និងព្រៃដែលនៅសេសល់ទាំងអស់មកក្រសួងបរិស្ថាន  អញ្ចឹងបរិស្ថានមានមុខងារស្នូលពាក់ព័ន្ឋធនធានធម្មជាតិ ជីវៈ ចម្រុះ ប្រព័ន្ឋអេកូឡូស៊ី គឺការងារអភិរក្សនេះឯង ។  ដោយ  ប៊ុន  រដ្ឋា