បាញ់បោះផ្អើលនាទៀបភ្លឺនោខារ៉ាអូខេឡាហ្វីរ៉ាបង្ករដោយជនជាតិចិននិងខ្មែរ នៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ : ជនជាតិចិននិងខ្មែរ១ក្រុមបាញ់បោះបង្កភ្ញាក់ផ្អើល១រឿងទៀតនៅក្រុងប៉ោយប៉ែត បន្ទាប់ពីករណីបង្កៃគ្រាប់បែកក្នុងបន្ទប់ទឹកនៃកាសុីណូក្រោនរីសត ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺនៅចំណុចខារ៉អូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចអោយដឹងថា : ហេុតការណ៍បាញ់បោះសេរី(ករណីហិង្សារដោយចេតនា មានស្ថានទំងន់ទោស ដោយប្រើប្រាស់អាវុធ ) បង្ករឡើងដោយជនសង្ស័យមួយក្រុមដែរមានគ្នាប្រហែល ០៨នាក់ ដែលមុខសញ្ញាបានកំណត់មានដូចជា : ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ៣.ឈ្មោះ សុខ ស៊ុំសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ។ និងបក្សពួក ០៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ០៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា ។
សមត្ថកិច្ចបន្តថា : នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើងដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលអោយរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។
សមត្ថកិច្ចបានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន ០១គ្រាប់ ។
ក្រោយពីកើតហេតុកម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់ ។ គឺរួមមាន ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)
២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)
៣.ឈ្មោះ សុខ ស៊ុំសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
និងបានស្រាវជ្រាវ នៅកន្លែងកើតហេតុរកឃើញវត្ថុតាង។
ទោះយ៉ាងណា ក្នុងរឿងនេះ សមត្ថកិច្ចអោយដឹងថា ខាងម្ចាស់កាសុីណូដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថដែរនោះ បានបញ្ជារអោយកាត់ផ្តាច់ប្រព័ន្ធកាម៉ាសុវត្ថិភាព ហើយមិនព្រមប្រគល់អង្គចងចាំ(Memory) អោយសមត្ថកិច្ចអាវុធហត្ថដែលមានភារកិច្ចចុះអង្កេត បំបែកសំណុំរឿងនេះនៅឡើយ៕ដោយ៖ឃិន គន្ធា