ម៉ូតូ​ស្តេប​ជិះលឿន​បុក​សង់​កូរ៉េ​ចត​នៅលើ​ផ្លូវ​របួសធ្ងន់​៣​នាក់​ស្រាល​ម្នាក់​

​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស្ដេប​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​៣​នាក់​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំ​ម៉ូតូ​សង់​កូរ៉េ​មួយ​ចត​ស្ងៀម​ចាំ​ម៉ូយ​ចំ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់​៣​នាក់​និង​ស្រាល​ម្នាក់​។​


​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២ ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូ​គីមិច តាម​បណ្ដោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្ដេប ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-1607 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ទិសដៅ​ពី​កើត​មក​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ស្ថានភាព​ផ្លូវ​ពិបាក​ព្រោះ​កំពុងតែ​ស្ថាបនា​និង​ងងឹត ក៏​មាន​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ខ​3582 កណ​១ ជិះ​ដោយ​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប​បាន​ឈប់​ចត​លើ​ផ្លូវ​ចាំ​ម៉ូត​ដោយ​គ្មាន​អ្វី​សំគាល់ ធ្វើអោយ​ម៉ូតូ​ស្ដេប​មើលមិនឃើញ​ក៏បុក​ចំពេញ​ទំហឹង​បណ្ដាល​បុរ​ស​អ្នករត់ម៉ូតូឌុប​និង​យុវជន​២​នាក់​រង​របួសធ្ងន់​ចំណែក​យុវជន​ម្នាក់​ទៀត​រងរបួស​ស្រាល​បាន​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ 

1 2 32