ពិធីប្រគល់សមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម 

0

រតនគិរី ; ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តរតនគិរី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
ឯកឧត្តមអភិបាលខេត្ត បានលេីកឡេីងថា រាជរដ្ឋាភិបាលដែលនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតែងតែផ្តល់ការយកចិត្តទុកដាក់សុខមាលភាពរបស់មន្ត្រីរាជការ និងបានដាក់ចេញនូវគោលនយោបាយនេះឡើង សំដៅលើកកម្ពស់ផលប្រយោជន៍ សេដ្ឋកិច្ច និងការគាំពារសង្គមដល់អតីតមន្ត្រីរាជការ អតីតយុទ្ធជន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែកបានកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ជំរុញឲ្យមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃខេត្តរតនគិរី ទាំងអស់ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវលើការបំពេញតួនាទី ភារកិច្ចការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានគុណភាព ប្រសិទ្ធភាព និងទានពេលវេលា សំដៅលើកកម្ពស់ និងសម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ហើយក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានេះផងដែរ មន្ត្រីដែលអសកម្មការងារនឹងត្រូវរងនូវ ការវិន័យរដ្ឋបាល ឬកែសម្រួលតួនាទីភារកិច្ចទៀតផង។ដោយគតិ យុត្ត