ឯកឧត្តម ខៀវ កាញារីទ អញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺមកទទួលកាពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍

0

កំពង់ធំ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួមនិងក្រុមការងារបាន អញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ និងពិនិត្យការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាលខ្មែរ នៅអាមេរិក ដែលបានមកជួយ ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅមន្ទីរពេទ្យ បង្អែក ស្រុក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ រសៀលថ្ងៃទី ១១ ខែ កុម្ភៈឆ្នាម២០១៩  ។

តាមការបញ្ជាក់ របស់ ប្រធានក្រុមការងារ សមាគមសុខាភិបាលខ្មែរ នៅអាមេរិក គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៩ហើយ ដែលក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត នៃសមាគមនេះបានចុះមកពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ កម្ពុជា ដោយចល័តតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា ដែលក្នុងមួយឆ្នាំៗ គឺបាន ពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា បានប្រមាណ ៤-៥ពាន់នាក់។ ដូច្នេះ សរុប ទាំង៩ឆ្នាំ គឺ បានពិនិត្យព្យាបាលជំងឺ ជូន ប្រជាជន កម្ពុជា បាន សរុប ប្រមាណជាង ៤ ម៉ឺននាក់។

ការពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋលើកទី៩នេះ ធ្វើឡើងនៅមន្ទីរ ពេទ្យបង្អែក ស្រុកបារាយណ៍-សន្ទុក ខេត្ត កំពង់ធំ ចាប់ពីថ្ងៃទី១១ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានក្រុមគ្រពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិកចំនួន ៣៥ នាក់ សរុបទាំងគ្រួពេទ្យស្ម័គ្រចិត្តកម្ពុជាផងដែរ ប្រមាណ ជាង ៩០ នាក់ ហើយក៏ មានការចូលរួមសហការពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ស្រុក បារាយណ៍-សន្ទុកផងដែរ។ លោក ញ៉ែម ពីញ ប្រធានការិយាល័យប្រតិបត្តិស្រុកបារាយណ៍បានឲ្យដឹងថាក្នុងរយៈពេលនៃការព្យាបាលគឺ 5 ថ្ងៃដោយក្នុងមួយថ្ងៃទទួលអ្នកជំងឺ ៨០០ នាក់មកព្យាបាលគឺផ្ដោតសំខាន់ទៅលើមនុស្សចាស់មកពិនិត្យដូចជាជំងឺឆ្អឹង ជំងឺសន្លាក់ ជំងឺលើសឈាមជាដើម ។

ជាមួយក្នុងការចុះសួរសុខទុក្ខឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីការព្យាបាលក៏ដូចជាគិតពីបញ្ហាសុខភាពជាពិសេសត្រូវមានអនាម័យហើយទៅធ្វើយ៉ាងណាត្រូវមក ដល់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា ។្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានលះបង់ថវិកាសម្ភារៈផ្ទាល់ខ្លួនមកជួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសក្នុងរាជាណាចក្រកម្ពុជា ។