មន្ត្រីពន្យល់ពីគ្រប់គ្រងរថយន្តថៃចូលទឹកដីកម្ពុជាដើម្បីសុវត្ថិភាពក្រោយឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍

0

បន្ទាយមានជ័យ : អាជ្ញាធរដែនដីនិងមន្ត្រីច្រកទ្វារព្រំដែនតំបន់ម៉ាឡៃពន្យល់ពីគ្រប់គ្រងរថយន្តថៃចូលទឹកដីកម្ពុជាដើម្បីសុវត្ថិភាពក្រោយឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍ ហើយពិបាករកអ្នកបើកបរនិងរថយន្តថៃដែលបង្ក។

លោកជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនតំបន់ម៉ាឡៃប្រាប់កាលពីល្ងាចថ្ងៃទី១១ខែកុម្ភ:ថា: ករណីដែលមន្ត្រីទីស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃតម្រូវអោយម្ចាស់និងអ្នកបើកបររថយន្តថៃដែលចូលមកប្រទេសកម្ពុជាតាមច្រកនេះ ត្រូវថតចម្លងខ្លួនឯងនូវឌ ប័ណ្ឌបើកបរ(ពែកមី) ប័ណ្ណសម្គាល់រថយន្ត(កាតគ្រី) (បើបានអត្ថសញ្ញាណប័ណ្ណទៀតរឹតតែល្អ) មកអោយមន្ត្រីច្រកពេលរថយន្តបើកបរចូុលមកកម្ពុជាមកពីមានមូលហេតុ៖ ទី១- កន្លងមករថយន្តថៃ(ចូលមកទឹកដីកម្ពុជា) មួយចំនួនបានបង្កគ្រោះថ្នាក់ចរាចរណ៍លើពលរដ្ឋកម្ពុជា ។ក្នុងនោះ មានគ្រោះថ្នាក់មួយកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៩ ហើយសមត្ថកិច្ចឃាត់រថយន្តនិងចាប់់ខ្លួនបានអ្នកបើកបរ។

ប៉ុន្តែកន្លងមក មានករណីខ្លះចាប់បានតែរថយន្ត ឯអ្នកបើកបររត់គេចហើយក្តាប់អត្ថសញ្ញាណមិនបាន។ ទី២- ពលរដ្ឋបានត្អូញត្អែរ ហើយសំណូមពីពលរដ្ឋថា រថយន្តថៃដឹកមើមដំឡូងមីខ្មែរ បើកបរល្បឿនលឿន មិនសូវគោរពច្បាប់ចរាចរណ៍កម្ពុជា មិនគ្របអោយបានត្រឹមត្រូវពេលដឹកដំឡូងចេញ ធ្វើអោយហុយជះមកលើ អ្នកធ្វើដំណើរ ។

លោកនិងមន្ត្រីអាជ្ញាធរដែនដីបានបន្តថា: ហេតុនេះហើយ មន្ត្រីច្រកព្រំដែនអាជ្ញាធរសមត្ថកិច្ច និងពលរដ្ឋបានប្រជុំគ្នា ហើយសុំគោលការណ៍ថ្នាក់លើបង្គាប់ថាស្នើសុំអោយម្ចាស់និងអ្នកបើកបររថយន្តថៃចូល-ចេញកម្ពុជាតាមច្រកព្រំដែនតំបន់ម៉ាឡៃត្រូវថតចម្លងខ្លួនឯងនូវប័ណ្ឌបើកបរ(ពែកមី) ប័ណ្ណសម្គាល់រថយន្ត(កាតគ្រី) ឬបើបានអត្ថសញ្ញាណប័ណ្ណទៀតក៏រឹតតែល្អមកអោយមន្ត្រីច្រក នៅពេលណារថយន្តបើកបរចូុលមកកម្ពុជា។ ហើយពេលចូលមក មន្ត្រីច្រកនឹងផ្តល់នូវលិខិតប័ណ្ណចូលតំបន់ព្រំដែនមួយទៀត ដូចដែលភាគីខាងថៃក៏ធ្វើដូច្នេះជាមួយម្ចាស់ អ្នកបើកបរនិងរថយន្តកម្ពុជាដែរ។

ហើយពេលរថយន្តចេញទៅវិញ គេអាចយកលិខិតថតចម្លងទាំងនោះទៅវិញក៏បាន  ការធ្វើនេះ មិនបង្កយឺតយ៉ាវពេលវេលា លំបាក់ស្មុគ្រស្មាញ ការយកលុយកាក់ឬបង្កការកោសរូសអ្វីឡើយ ។
មន្ត្រីបន្តថា : នេះជាការគ្រប់គ្រង់លើរថយន្តថៃចូលកម្ពុជាអោយបានច្បាស់លាស់និងឆ្លើយតបសំណូមពរពលរដ្ឋពីសុវត្ថិភាពចរារណ៍ជាមួយរថយន្តថៃ។ឯមន្ត្រីគយ វិញជាអ្នកគ្រប់គ្រង ត្រួតពិនិត្យលើទំនិញនិងបែបបទពន្ធគយលើរថយន្ត ។  ហើយនេះក៏មិនមែនជាសកម្មភាពដាក់កុងត្រូលជជុះ ការរឹតត្បិតបង្កអោយយឺតយ៉ាវការដឹកជញ្ជូនកសិផលខ្មែរនាំចេញទៅថៃ និងជាបច្ច័យនាំអោយមើមដំឡូងមីឬកសិផលផ្សេងទៀតចុះថោកអីដែរ ៕