VIDEO មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ខមន្រ្តីក្រោមឳវាទជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាក់ព្យាបាល

0

កំពង់ធំ៖  ឧត្តមេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការរង និង នាយទាហានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខនៅ ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ដល់មន្រ្តីក្រោមឳវាទ លោក​វរសនីយ៍​ទោ​ស៊ុន​ សារិន​ នាយការិ​យាល័យទី៣​ ដែលកំពុងតែសម្រាកព្យា បាលរបួស ដោយ​សារគ្រោះថ្នាក់ចរាចរណ៍ ខណៈ​ពេល​កំពុងធ្វើដំណើរ​ដោយ​ទោចក្រយាន​យន្ត​មក​បំពេញ​ការងារ​នៅ​ក្នុង​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ​ ។

 

លោក​វរសនីយ៍​ទោ​ស៊ុន​ សារិន​ ​អាយុ​៥៥​ ឆ្នំា​ បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​ ១៩៨៦​ ហើយ​ជាមិត្ត​រួម​អាវុធ​ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ ជាច្រើនសមរភូមិប្រយុទ្ធ​នៅ​លើទឹកដីខេត្តកំពង់ធំ​ ​រួម​ចំណែក​ការ​ពារអាយុជីវិត​ទ្រព្យសម្បត្តិ​ប្រជាជន​ និង​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ វឹលត្រឡប់មកវិញ​  បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅ​លើដង​ផ្លូវ​ជាតិ​លេខ​៦​ ចំនុច​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​  ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ឋនឹងបំពង់បង្ហួរនោម ​ បច្ចុប្បន្ន កំពុងតែ​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា​ (១៧៩)​ នារាជធានី​ភ្នំពេញ​ អស់​រយៈពេល​៧ថ្ងៃ​ហើយ​  ដោយ​បាន​ការយក​ចិត្តទុកដាក់ព្យា​បាលដោយអស់ពីចិត្តពីថ្លើម​ពី​សំណាក់លោកគ្រូ​ អ្នក​គ្រូពេទ្យ​ មកដល់​ថ្ងៃ​នេះ​ស្ថានភាព​របួស​ បាន​ធូរ​ស្រាល​ជាង​មុន​ហើយ​ ។​ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បានមានប្រសាសន៍ កោតសរសើរ ចំពោះបងប្អូនមិត្តរួមអាវុធ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក និង ចែករំលែកថវិការ ដើម្បីផ្តល់ជូន លោក​វរសនីយ៍​ទោ​ស៊ុន​ សារិន ដើម្បីជាជំនួយជួយដល់ការចំណាយក្នុងការរក្សាព្យាបាល  ក្នុងថ្ងៃនេះ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន បាន​ពាំនាំ​នូវ​ថវិកា​ដែល​ជា​ការ​រួមចំណែក​របស់​បង​ប្អូន​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ក្នុង​អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​ មកប្រគល់ជូនលោកវរសេនិយទោស៊ុន​ សារិន​ និងក្រុម​គ្រួសារ​ចំនួន​១,១១០​ $​  ដើម្បីប្រើប្រាស់ក្នុងការព្យាបាលរបួសនេះ​ ។លោក​វរសនីយ៍​ទោ​ស៊ុន​ សារិន​ និងក្រុម​គ្រួសារ​មាន​សេចក្តី​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ថ្នាក់​ដឹកនាំ​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ព្រមទាំង​បងប្អូន​រួម​អាវុធ​ រួម​ការងារ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ពីសុខទុក្ខ​ និង​ជួយ​ដោះ​ស្រាយ​នូវ​ការ​លំបាក​នេះ​  និង​សូម​គោរព​ជូន​ពរ​ឯកឧត្តម​ លោក​ជំទាវ​ លោក​លោក​ស្រី​ និង​បងប្អូន​ទាំង​អស់​ សូមបានជួបប្រទះ​តែ​សេចក្ដី​សុខ​ សេចក្តី​ចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច ។  ដោយ ប៊ុន  រដ្ឋា