រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​បេីក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ​អនុក្រិត្យ​លេខ​៦៦​អ​ ន​ ក្រ​.ប​ ក​ ស្តីពី​វិធានការ​ និង​នីតិវិធី​ នៃ​ការ​គ្រប់គ្រង​បញ្ជី​សារពេី​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​

0

កំពង់ចាម​៖  ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ពេជ្រ​ សម្បត្តិ​ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​អនុក្រិត្យ​លេខ​៦៦​ អ​ ន​ ក្រ​.ប​ ក​ ស្តីពី​វិធានការ​ និង​នីតិវិធី​ នៃ​ការ​គ្រប់គ្រង​បញ្ជី​សារពេី​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​ធំ​សាលាខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ អភិបាល​រង​ខេត្ត​ និង​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ព្រមទាំង​មន្ត្រី​រដ្ឋបាល​ក្រុង​-ស្រុក​ និង​ឃុំ​សង្កាត់​ ប្រមាណ​ជា​៣០០នាក់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​​ ទាក់ទងជាមួយនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​ ការចុះបញ្ជី​ ការចាត់ចែង​ និងការបែងចែកសមត្ថកិច្ចការគ្រប់គ្រង​ រយៈពេលកន្លងទៅ​ ទោះជាមិនទាន់មានអនុក្រឹត្យលេខ៦៦ ចេញក៏ដោយ ក៏​រដ្ឋបាល​គ្រប់​ថ្នាក់​របស់​យើង​ បានធ្វើការគ្រប់គ្រងជាបន្តបន្ទាប់​ ទាំង​មាន​ការខ្វះចន្លោះ នៃការគ្រប់គ្រង​ខ្លះ ប៉ុន្តែផ្អែកទៅលើស្មារតីអនុក្រឹត្យលេខ៦៦នេះ សមត្ថកិច្ច នៃការចាត់ចែងបានធ្លាក់ទៅដល់រដ្ឋបាលថ្នាក់ឃុំសង្កាត់ ដូច្នេះការពង្រីកវិសាលភាព​ នៃការចាត់ចែងកាន់តែ​រីកធំឡើង ដោយ​សមត្ថកិច្ចក្នុងការគ្រប់គ្រងសម្បិត្តរដ្ឋនេះ អនុញ្ញាត​ឲ្យ​ត្រឹមក្របខណ្ឌប្រើប្រាស់ប៉ុណ្ណោះ ដោយមិនអាចចាត់ចែង​ រហូតដល់ធ្វើការលក់ដូរនោះឡេីយ។

ជាមួយគ្នានោះ​ ឯកឧត្តម ​​ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អនុក្រឹត្យនេះមានគោលបំណងធានា ការគ្រប់គ្រងបញ្ជី សារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនិងបូរណភាព ។ អនុក្រឹត្យនេះ មានគោលដៅកំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យ សម្បត្តិរដ្ឋ ។ អនុក្រឹត្យនេះមានវិសាល ភាពអនុវត្តចំពោះគ្រប់ក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងនីតិបុគ្គលសាធារណៈ ផង​ដែរ​ ៕