សមត្ថកិច្ចជំនាញបង្ក្រាបរថយន្តប៉ែន ដឹកខ្សាច់ពីលើបង្កប់ឈើពីរក្រោម

0

ស្ទឹងត្រែងៈ រថយន្តប៉ែនដឹកខ្សាច់បង្កប់ឈើប្រណិតត្រូវសមត្ថកិច្ចឆ្មក់ បង្ក្រាបបាននៅចំណុចជិតផ្លូវបំបែក អក្សតេ ព្រះវិហារ ទៅអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង១៣.២៥នាទី នៅថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រភពបានឲ្យដឹងថាៈ រថយន្តប៉ែនដឹកខ្សាច់តែការពិត បែជាបង្កប់ឈើប្រណិតជិតស្មើទ្រុង រួចគេធ្វើការដាក់ខ្សាច់ពីរលើ ដើម្បី បំភ័ន្តភ្នែកសមត្ថកិច្ចនឹងសាធារណៈជន កំឲ្យចាប់អារម្មខណៈពេលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពង្រាយកម្លាំង ចុះបង្ក្រាបនឹងទប់ស្កាត់តាមកោលដៅ នៅចំណុចសំខាន់ៗដែលក្រុមឈ្មួញ ធ្លាប់ធ្វើសកម្មភាពដឹកជញ្ចូនជារៀងរាល់ថ្ងៃនឹងយប់។

ប្រភពដដែលបានបន្តថាៈ ទោសជាយ៉ាងណាក៍នៅតែមានមេឈ្មួញ ឆក់ឱកាសបានឃុបឃិតជាមួយមន្ត្រីជំនាញ សមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋាន ខិលខូចមួយចំនួន ទើបមានបទល្មើសដឹកជញ្ចូនឈើលួចលាក់ ធ្វើគ្រប់រូបភាពក៍ព្រោះសមត្ថកិច្ចទាំងនោះគេបានបង្រៀន គ្រប់ល្បិចនូវរបៀបបង្រៀនដឹកឈើបង្កប់ ខ្សាច់ដាក់ឡានប៉ែនពីរលើបិតបាំង បែបនេះដើម្បីបិតបាំងពីរភ្នែកមហាជន ជាពិសេសខ្លាចអ្នកសារព៍ត៌មានដឹងនឹងថតឆ្លុះបញ្ចាំង ផ្សប់ផ្សាយជូនដល់ថ្នាក់លើបែកឆ្នាំងបាយរបស់ពួគគេ។

ប្រភពពីរមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបាននិយាយថាៈ រថយន្តប៉ែនដឹកឈើបង្កប់ខ្សាច់ពីរលើនេះ ត្រូវបានឃាត់នឹងនាំមកកាន់នឹងរក្សាទុក នៅរដ្ឋបាលព្រៃឈើខេត្តហើយត្រូវបាន លោកគឹម ហ៊ុងសាន្ត ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្ត ធ្វើការត្រួតពិនិត្យដោយផ្ទាល់ក្នុងការដាក់ឈើចុះពីរក្នុងរថយន្តនោះ គឺជាឈើគកោះ មានប៉ុន្មានជាង១៦សន្លឹក មានមុខកាត់១២ហ៊ុន×ទទឹង៤០.៥០×២ម៉ែត្រ ហើយក៍មិនម៉ែនដូចគេនិយាយថា ជាឈើក្រញ៉ូងនោះទេ ហើយក៍មិនស្គាល់ឈ្មោះម្ចាស់ឈើនោះដែរ។

គួររំលឹកថាចំពោះមេឈ្មួញរកស៉ីដឹកឈើល្មើសច្បាប់​ នេះនៅតែមានបន្តដឹកលួចលាក់បង្កប់គ្រប់រូបភាព ព្រោះមានសមត្ថកិច្ច នឹងមន្ត្រីជំនាញ មួយចំនួនខិលខូច នៅមិនទាន់អនុវត្តបាននូវអភិក្រុមទាំងប្រាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នែព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយនោះទេ។ ព្រោះតែនៅមានពេលឆ្លៀតឱកាសរកប្រាក់ចំណូល ពីរមេឈ្មួញ រកស៉ីខុសច្បាប់គ្រប់រូបភាព ទើបនាំឲ្យមានប្រព្រឹត្តនូវអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគួរតែល្មមដល់ពេល ចាប់ផ្តើមធ្វើការស៉ើបអង្គេតជួយដុះក្អែលឲ្យពួគគាត់ផង។