​សម​ត្ថិ​កិច្ច​ចំរុះ​បង្ក្រាប​កន្លែង​លក់​ចែកចាយ​ប្រេងរំអិល​ម៉ាក​ELF តាម​បណ្ដឹង​ក្រុមហ៊ុន​តូ​តា​ល់ នៅ​ខេត្តបាត់ដំបង​

0

បាត់ដំបង៖ ​អគ្គនាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ហា​ផ្ទៃ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស សេដ្ឋកិច្ច​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​កន្លែង​លក់​ប្រេងរំអិល​ELF​មួយកន្លែង​នៅ ភូមិ​ព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​តូ​តា​ល់ ។​ ​ក្នុង​ប្រតិបត្តិ​

ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នេះ​បាន​ដកហូត​ប្រេងរំអិល​ម៉ាក​ELF​ចំនួន​១៦៤​ពី​ដុង​ជ័រ​និង​ម្ចាស់ផ្ទះ​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​សួរនាំ​។​ ​ ​លោក​វរសេនីយ៍ទោ ម៉ៅ រង្សី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង បាន​ឲ្យ ដឹងថា​ម្ចាស់ផ្ទះ​ដែល​ឃាត់ខ្លួន​ឈ្មោះ​អៀ គីម​ហ៊ុន​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៥៣០ ផ្លូវ​ឡារ​អេ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ចំណែក​ម្ចាស់​ដើមបណ្តឹង​គឺ​ក្រុមហ៊ុន តូ​តា​ល់​និង​ក្រុមហ៊ុន​ELF​។ កម្លាំង​បាន​ឆែកឆេរ​ផ្ទះ​រកឃើញ​ប្រេងរំអិល​ម៉ាក​ELF សម្រាប់​ចាក់​ម៉ូតូ ប្រភេទ ពី ដុង​ជ័រ​ចំណុះ​មួយ​លីត្រ​ចំនួន​១៦៤​ពី​ដុង​ស្មើនឹង​១៣​កេស​និង​៨​ពី​ដុង​ផងដែរ​។​ ​ ​លោក​លឹម សំណាង ប្រធាន​ផ្នែក​លក់​និង ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំង​២ បាន​ឲ្យ​ដឹងថា​កម្លាំង ចុះមក ទីនេះ​ដើម្បី​ចាត់​វិធានការណ៍​បង្ក្រាប​ទៅលើ​ករណី​នាំចូល​ប្រេងរំអិល​ម៉ាក​តូ​តា​ល់ និង​ELF​ដែល​ជាន់​ឈ្មោះ ទៅតាម​ផ្លូវច្បាប់​។

ក្រុមហ៊ុន​បានធ្វើ​ការតាមដាន​ផ្ទះ​របស់ លោក​អៀ គីម​ហ៊ុន នេះ​អស់​រយៈពេល​៣ ទៅ​៤​ខែ​ហើយដោយ​គាត់​នាំចូល និង​លក់​ប្រេងរំអិល​ម៉ាក​ELF​ជា​ប្រភេទ​ប្រេង​ម៉ូតូ​ពី​ប្រទេស​ថៃ​យក មក លក់​នៅ​ស្រុក​ខែ្ម​រហើយ​បាន​ចែកចាយ​លើ​ទីផ្សារ​ក្នុងប្រទេស​ទៀត​ជាហេតុ​ធ្វើ​ឲ្យ​ម៉ាក​នេះ​ជាន់​ទៅនឹង​ម៉ាក​ELF​ដែល​ក្រុមហ៊ុន​កំពុងតែ​លក់​លើ​ទីផ្សារ​រាល់ថ្ងៃ​។​ ​

​ពាក់ពាន់​ករណីនេះ​លោក​ឡុង ស្រេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ប្រឆាំង បទ ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ថាបើ​ម្ចាស់ផ្ទះ​នេះ​នាំ​ប្រេងរំអិល​ម៉ាក​ELF​ពី​ទីណា​ឬ​ទិញ​ពី​អ្នកណា​?​បើ​គាត់​នាំចូល​និង​ចែកចាយ​ដោយ​ខ្លួន​គាត់​គឺ​ក្រុមហ៊ុន​នឹង​រឹតបន្តឹង​តាម​ហ្នឹង ពីព្រោះ​ក្រុមហ៊ុន ខាត បង់​ផលប្រយោជន៍​ជាច្រើន ៕1 4