អ្នកធ្វើអាជីវកម្ម​វាយថ្នរភ្នំម្នាក់​ រអិលជើងធ្លាក់បោក ក្បាលស្លាប់

0

ខេត្តកំពត៖ អ្នកធ្វើអាជីវកម្មវាយថ្មភ្នំ​ដំរីម្នាក់ បានរអិលជើងធ្លាក់ពីលើភ្នំបណ្តាល អោយបោក ក្បាលស្លាប់នៅនិងកន្លែង ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទី ម្សិលមិញ ត្រូវនឹងថ្ងៃទី១២ ខែ គុម្ភៈ ឆ្នាំ២០១៩ ស្ថិត​ក្នុងភូមិភ្នំដំរី ​ឃុំ​ដំណាក់ កន្ទួតខាងជើង ស្រុក​ កំពង់ត្រាច ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលបុរសនោះ ធ្លាក់ពីលើ​ភ្នំ​បណ្តាល​ឱ្យ​បោកក្បាលនិងថ្មស្លាប់នោះ ខណៈ​ដែល​បុរសរូបនោះ រអិលជើងធ្លាក់មកពីលើភ្នំ ហើយដួលបោកក្បាល នឹងថ្មតែម្តង។

បុរសជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សូត្រ សិត អាយុ52ឆ្នាំ រស់នៅភូមិភ្នំដំរី ឃុំដំណាក់ កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។