រថយន្ត អន្តរាគមន៍ពន្លត់អគ្គីភ័យស្រុកសណ្តាន់មិនបានចេញទៅជួយពន្លត់ភ្លើងផ្ទះទេដោយសារទទួលព័ត៌មានយឺតយ៉ាវ

0

ខេត្តកំពង់ធំ៖  អគ្គិភ័យឆេះផ្ទះមួយខ្នងទៀតហើយ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងនោះរថយន្ត អន្តរា​គមន៍ពន្លត់អគ្គីភ័យ ប្រចាំអធិការស្រុកបារាយណ៍ ពុំបានចេញទៅជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះផ្ទះដែរ ដោយ សមត្ថកិច្ចពន្លត់អគ្គីភ័យ អះអាងថា ដោយសារតែ ទទួលព័ត៌មាន មានការយឺតយ៉ាវ ធ្វើឲ្យចេញទៅអន្តរាគម ន៏មិនទាន់ បណ្តាលឲ្យអគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នង បានទាំងស្រុង ។

 

តាមការឲ្យដឹងពី ពីសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលស្រុកសណ្តាន់  បានបញ្ជាក់ថា ហេតុការដែលមាន អគ្គីភ័យឆេះផ្ទះរបស់អ្នកភូមិនេះ គឺបានកើតឡើង នៅវេលាម៉ោង១០:០០នាទីព្រឹក ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះ   សៅ ព្រីង ភេទប្រុស អាយុ៦៣ឆ្នាំ  ផ្ទះទំហំ៥មx៦មធ្វើអំពីឈើ ប្រក់ស្បូវ ជញ្ជាំងក្តាស្ថិតនៅ ភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់។

 

ចំណែកលទ្ធផលសរុបនៃការខូចខាត ក្នុងគ្រាមានអគ្គីភ័យកើតឡើងនេះ មានផ្ទះឈើ០១ខ្នងឆេះទាំងស្រុងមានទំហំ៥មx៦ម ,ប្រាក់រៀលចំនួន៣លានរៀល, ស្រូវចំនួន២០បេ, រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត សម្រាប់មូលហេតុដែល បានធ្វើឲ្យមានអគ្គីភ័យឆេះផ្ទះនេះ សមត្ថកិច្ចបានបញ្ជាក់ថា គឺបណ្តាល មកពីមានការធ្វេសប្រហែស  ពុំមានពន្លត់ភ្លើងចង្រ្កាន ទើបធ្វើឲ្យឆេះរាលដាល់ ដល់លំនៅដ្ឋាន ។

ក្នុងនោះក៏មានមតិសំណូមពរ ដល់កងកម្លាំងសមត្ថកិច្ច ដែលមានតួនាទីប្រចាំការ ចាំជួយអន្តរាគមន៍ដល់ ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ឬគ្រាអាសន្នដែលបានកើតឡើងជា យថាហេតុ មានការត្រៀមលក្ខណៈ ដើម្បីជួយអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យសមទៅនឹងការតបស្នងសងគុណដល់ម្ចាស់ឆ្នោត ក៏ដូច​ជាការអនុវត្តយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្រ្តីជាខ្ញុំបំរើរាស្រ្ត ដឹងពីសុខទុក្ខរបស់រាស្រ្ត ចាំជួយអន្តរាគមន៍ ដោយគ្មានការធ្វេសប្រហែស ។   ដោយ ប៊ុន រដ្ឋា