ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកណ្តាលគុម្ពោធព្រៃក្រោយពេលពេលភ្លើងឆេះព្រៃ

0

កំពង់ធំ៖  សាកសពស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងវាលកុម្ពោតព្រៃ ក្រោយពីភ្លើងឆេះព្រៃ ដែលមានចម្ងាយពីភូមិ១គីឡូម៉ែត្រ ពីទីរួមស្រុកស្ទោង ស្ថិតនៅចំណុចត្រពាំងគរ​ ខាងកើតភូមិស្ពានគ្រង​ ឃុំចំណាក្រោម​ ស្រុកស្ទោង ខេត្តកំពង់ធំ​ ត្រូវាបានគេប្រទះឃើញនៅ ម៉ោង១២.៥០នាទី ថ្ងៃទី១៣ខែ កុម្ភះ ឆ្នាំ ២០១៩។ក្រោយពីមានការភ្ញាក់ផ្អើល ខណៈពេលដែលប្រទះឃើញសាកសព ដេកស្លាប់ សភាពសាកសពក្រៀមស្វិត  ក៏បានរាយការណ៍ជូន លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីចាត់ វិធានការកម្លាំងនៃអធិការដ្ឋាននគរស្រុកស្ទោង ដឹកនាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ចុះពិនិត្យសាកសព នៅកន្លែងកើតហេតុ  ទើបដឹងពីអត្តសញ្ញាណ របស់ជនរងគ្រោះ ដែលត្រូវបានគេស្គាល់ឈ្មោះ មាន ទីន​ ភេទស្រី អាយុ២៧ឆ្នាំនៅភូមិ​សណ្តាន់​ ឃុំ​ចំណាក្រោ​ម ស្រុកស្ទោង​ ខេត្តកំពង់ធំ​​ ជាមនុស្សមាន​ សតិមិនគ្រប់។ស្រ្តីឈ្មោះ ឡឹង​ តុ ​អាយុ50ឆ្នាំ បានអះអាងថាជាម្តាយសព បានបញ្ជាក់ថា:កូនគាត់ មានជម្ងឺវិកលចរិក តាំងពីក្មេងមកម្លេះ​ រហូត ដល់បច្ចុប្បន្ន ចេះតែដើរចូលដេកក្នុងព្រៃគ្មានទិសដៅពិតប្រាកដទេ ជួនកាលចេញពីផ្ទះពីព្រឹក​​រហូតដល់ល្ងាចឬយប់ទើបមកផ្ទះវិញដោយខ្លួនឯង ពេលខ្លះគាត់និងប្តីតាមរកឃើញក៍នាំមកផ្ទះវិញ។អុំស្រីបានបន្តថា កាលពីថ្ងៃទី១២ ម៉ោងប្រហែល6.00នាទីព្រឹកកូនគាត់ចេញពីផ្ទះដូចសព្វ មួយដងហើយគាត់បានតាមរកគ្រប់កន្លែងដែលកូនធ្លាប់ទៅ ​តែរកមិនឃើញបាត់មួយយប់ លុះដល់ថ្ងៃទី១៣ ថ្ងៃប្រទះឃើញសាកសព  បានឃើញកូនស្លាប់ក្បែរព្រៃមានដំបូកមានដើមស្តៅហើយមានស្នាមភ្លើងឆេះពេញខ្លួន បន្ទាប់ មកក៏រាយការណ៍ជូនសម្ថកិច្ចតែម្តងទៅ។

តាមការសណ្ឋានរបស់សមត្ថកិច្ច បានពិនិត្យលើសាកសពដេកផ្ងាពោះ​ ក្បែរព្រៃ​និងត្រូវភ្លើងឆេះខោអាវអស់​និងឆេះរោលខ្លោចពេញខ្លួន ក្រៅពីស្នាមភ្លើងឆេះ​ ពុំមាន ស្នាមរបួសអ្វីផ្សេងទៀតឡើយ សពមានហូរឈាមលាយពពុះតាមមាត់និងច្រមុះនៅកន្លែងកើតហេតុនិងជុំវិញកន្លែងកើតហេតុជាកន្លែងដែលភ្លើងឆេះកញ្រ្ជាំងនិងឆេះព្រៃ ទើបសន្និដ្ឋាន:ជនរងគ្រោះ ចេះតែដើរគ្មានគោលដៅហេវហត់​ អត់​បាយអត់ទឹក កើតខ្យល់គរបណ្តាលឱយគាំងបេះដូងស្លាប់ នៅក្បែព្រៃត្រូវភ្លើងឆេះតែម្តង ក្រោយមកក៏បានប្រគល់សាកសពជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ  ប៊ុន រដ្ឋា