ខេត្តកោះកុង បើយោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើមូលហេតុ បង្ករឡើងដោយអ្នកបើកបររថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ.PP.5614 នៅពេលរថយន្តខូចចតដោយមិនផ្តល់សញ្ញាដល់អ្នកបើបរយានខាងក្រោយបង្កអោយម៉ូតូ១គ្រឿងជិុះគ្នា ពីនាក់បុកពីក្រោយបណ្ដាលអោយ(រងរបួសធ្ងន់) 
អ្នកបើករថយន្តមានឈ្មោះ គឹ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ករណីដ៌អាក្រក់នេះបានកើតឡើងនៅព្រឹកម៉ោង ៦ . ៣០ នាទីនៅចំណុចលើស្ពានកោះកុងស្ថិតភូ់មិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល់សីមាខេត្តកោះកុងដោយរថយន្តខូចចតមិនមានការប្រុងប្រយ័ត្នក៏បានបង្កអោយមានគ្រោះថ្នាក់។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរម៉ូតូ មកពីទិសខាងកើតឆ្ពោះទៅលិច លុះមកដល់ចំនុចកើតហេតុ ក៏បុករថយន្តពីក្រោយ ដែលរថយន្តខូចចតនៅលើស្ពាន ស្របទិសគ្នាបណ្ដាលអោយមានគ្រោះថ្នាក់។អ្នកបើកម៉ូតូឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់ដងទង់ ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង (រងរបួសធ្ងន់)បើកម៉ូតូម៉ាកហុងដា C125 ពណ៍ខ្មៅ ពុំមានស្លាកលេខនិងអ្នករួមដំណើរមានឈ្មោះ ម៉ក់ ឆៃពៅ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) អ្នកទាំងពីមានទីលំនៅភូមិ.ឃុំជាមួយគ្នា ។
ប្រភពអោយដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯម៉ូតូនិងរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ។




































