VIDEO ឧត្តមសេនីយ៍ទោ សោម ស៊ុន ចែករំលែកផ្តល់ក្តីស្រឡាញ់ដល់អតីតយុទ្ធជនពិការ ១៥នាក់

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ទាប់ពីបានផ្តល់ក្តីស្រឡាញ់ដល់ក្រុមគ្រួសារ ក៏បានចែករំលែក ក្តីស្រឡាញ់ជូនដល់អតីតយុទ្ធជនពិការ និងក្រុមគ្រួសារ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះអតីយុទ្ឋជនពិការដោយសារសង្គ្រាម រួមសុខរួមទុក្ខ ដែលប្រកាន់ភ្ជាប់នូវគោលជំហរ ថា សេចក្តីសុខ របស់អតីតយុទ្ធជន គឺជាសេចក្តីសុខរបស់មិត្តរួមអាវុធ និងជាសេចក្តីសុខរបស់មេបញ្ជាការ ។

ជាក់ស្តែង នៅថ្ងៃ១៤កុម្ភះ គឺជាថ្ងៃផ្តល់នៃក្តីស្រឡាញ់ ចំពោះក្រុមគ្រួសារ មិត្តភ័ក្ក រួមទាំងមន្រ្តីក្រោមឳវាទទាំងអស់ ទើប ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឆ្លៀតឳកាសចែករំលែកក្តីស្រឡាញ់ដល់ អតីតយុទ្ធជន ពិការ ដោយសារសង្គ្រាមចំនួន១៥ នាក់ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចូលរួមក្នុងពិធី សំណេះសំណាលសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកចំពោះអតីតយុទ្ធជនពិការ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ក្នុងគោលបំណង លើកទឹកចិត្តនឹងស្វែងយល់ពីជីវភាពរស់នៅ ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ក្រុមការងារបានជួយឧបត្ថម្ភក្នុងម្នាក់ៗនូវអង្ករចំនួន២៥ គីឡូក្រាម មីយើងចំនួនមួយកេស និងថវិកាចំនួន៥០,០០០ រៀលរួមទាំងបានរៀបចំមធ្យោបាយដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ថ្ងៃទិវានៃក្ដីស្រឡាញ់ គឺជាទិវានៃការដឹងគុណចំពោះអតីតយុទ្ធជនពិការដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាពនិងសេចក្ដីសុខសាន្ត រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យ អតីតយុទ្ធជនពិការទាំង១៥នាក់ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង ក្នុងគ្រាដែល ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលជានិច្ចជាកាល បានគិតគូរ ដល់អតីតយុទ្ធជនដែលរស់នៅតាមមូលដ្ឋាន ក្នុងទឹកដីខេត្តកំពង់ធំ ។ក្នុងឳកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តាំផ្ញើរដល់ ក្រុមគ្រួសារ យោធិន រួមទាំងគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ក្នុងរដូវក្តៅនេះ ដើម្បីចូលរួមទប់ស្កាត់បង្កា មិនឲ្យមានអគ្គីភ័យកើតឡើង មុនចាកចេញពីផ្ទះពន្លត់ភ្លើងចង្រ្កាន ធូបទាន ជាមុនសិនដើម្បីសុវត្តិភាព និង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ជ្រាសអត្រាគ្រោះថ្នាក់ដោយមិនបានប្រុងប្រយ័ត្ន កើតឡើង។   ដោយ ប៊ុន រដ្ឋា