ខេត្តសៀមរាប៖អភិបាលខេត្តចាស់ ២ជំនាន់ រហូត ដល់អភិបាលខេត្តថ្មី ស្ទឹងសៀមរាប កំពុងដង្ហោយឱ្យជួយសម្អាត គាត់ផង កុំទុកឱ្យស្លែ និង សម្រាម ដាក់តាំងលក់លើខ្លួនរបស់ពួកគាត់ហើយពួកគាត់សូមស្តារឱ្យបានស្អាត កុំធ្វើឱ្យភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកទស្សនានៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃទឹកដីអង្គរខេត្តសៀមរាបរបស់យើងកុំឱ្យគេមើលងាយ ជាពិសេសប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបតែម្តងដែលតែងនាំគ្នាដើរទៅហាត់ប្រាណឃើញគួរឱ្យខ្ពើម។
តាមប្រភពពីភ្ញៀវជាតិម្នាក់ គឺលោក សុជាតិ មកពីខេត្តកំពង់ធំ ដែលបាននាំប្រពន្ធកូនចូលមកដើរលេងតាមប្រាសាទអង្គរវត្ត បាននិយាយរិះគន់ទៅលើអភិបាលខេត្ត ដែលទើបតែងតាំងថ្មី ថា កាលពីជំនាន់អភិបាលខេត្ត ចាស់ ២ជំនាន់ មកហើយ ក៏ដូចជាអភិបាលខេត្តថ្មី គ្មានមើលស្ទឹងសៀមរាបទេ បានជាទឹកស្ទឹងប្រវត្តិសាស្ត្រ តាំងពីដូនតា មកខៀវស្រងាត់ គួរឱ្យចង់ផឹក តែបច្ចុប្បន្ន ខ្ពើមគួរឱ្យឆ្អើម ចាញ់ស្ទឹងកំពង់ធំផង។ប្រភពបានបន្តថា បើប្រៀបធៀបទៅនឹងស្ទឹង សែន កំពង់ធំ និង ស្ទឹង សង្កែ ខេត្តបាត់ដំបង ខុសគ្នាស្រឡះ គេមានសួនច្បារ តាំងពីមុខសាលាខេត្ត រហូត ដល់ផុតកន្ទុយភ្នែក ប៉ុន្តែសូមបងប្អូនដែលនាំក្រុមគ្រួសារមកលេងសៀមរាប តើគិតដូចខ្ញុំដែរឬទេ ថា ស្ទឹងសៀមរាប បើនាំគ្នាស្តារ ឱ្យជ្រៅ ហើយបង្ហូរទឹកដាក់វិញ ព្រមទាំងដាក់កម្មករឱ្យជួយសំអាត តាមដងស្ទឹង ជារៀងរាល់ថ្ងៃ ឬ កន្លះខែ ចុះសម្អាតក្នុងស្ទឹង ដើម្បីយកស្លែ ឬ សម្រាម ដែលមនុស្សបោះចោលទៅក្នុងទឹក ម្តង ក៏វាឃើញស្អាតដែរ មិនបាច់ចាំសម្អាតរាល់ថ្ងៃក៏បាន។
ចំណែក អ្នកស្រី សុភា រស់នៅក្នុងក្រុងសៀមរាបបានរៀបរាប់ប្រាប់ថា នាងខ្ញុំដើរហាត់ប្រាណ នៅជុំគ្នាជាមួយមិត្តភ័ក្ត្រ តែងតែលឺភ្ញៀវដើរ លេងតាមដងស្ទឹង តាំងពីមុខព្រះរាជដំណាក់ រហូតដល់ផ្សារចាស់ និង នៅតាមដងស្ទឹងផ្លូវទៅភ្នំក្រោម គ្មានឃើញនរណាស្តរឬ កាយសម្រាមនៅក្នុងស្ទឹងឡើយ ហើយពួកគាត់នាំគ្នានិយាយរអ៊ូរដាក់គ្នាថា ហេតុអ្វីស្ទឹងសៀមរាប ឃើញសុទ្ធតែស្លែនិងសម្រាម គ្មានឃើញអនាម័យ អញ្ជឹង តាំងពីអភិបាលខេត្តចាស់ រហូត ដល់អភិបាលខេត្តថ្មី បើជួបអ្នកហាត់ប្រាណខាងក្រុង គេនិយាយថា ខាងខេត្ត សួរខាងខេត្ត ថា ខាងក្រុង បានន័យថា ស្ទឹងសៀមរាប បែរជាអាជ្ញាធរនិយាយដាក់គ្នាអញ្ជឹង ទើបស្ទឹងសៀមរាបដល់ថ្នាក់នឹង។អ្នកស្រីបន្តថា កាលពីមុនស្ទឹងសៀមរាបមិនទាន់ដល់ថ្នាក់នឹងទេ តាំងពីដេញពួកយួនតា
លោក តូ ម៉ាស់ ជនជាតិហ្វីលីន ម្នាក់ ដែលមានអ្នកបកប្រែជាភាសារអង្គគ្លេស បានរៀបរាប់ប្រាប់នៅរសៀលថ្ងៃទី១៤ខែកុម្ភៈចំថ្ងៃ នៃក្តីស្រឡាញ់ របស់បងប្អូនប្រជាជនរបស់គេផងដែរ ថា បើយើងនាំគ្នាសម្អាតតែម្នាក់មួយដៃ ក៏វាឃើញស្អាតដែរ កុំថា ចាំបទបញ្ជាថ្នាក់លើ ទើបថ្នាក់ក្រោមចាត់ចែងនោះ។លោកបានបញ្ជាក់ទៀតថា បើធ្វើយ៉ាងនេះ មុខជាខ្មាស់ភ្ញៀវបរទេស ជាពិសេសខ្មែរគ្នាឯង គេរិះគន់មិនដាច់ពីមាត់ថា មកពីថ្នាក់លើមិនមើល ទើបបានជាស្ទឹងវាទៅបែបនេះ។
មន្ត្រីសាលាក្រុងម្នាក់សុំមិនបញ្ជេញឈ្មោះ បានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅរសៀលថ្ងៃទី១៤ខែកុម្ភៈនេះថា ខាងសាលាក្រុងកាលពីប៉ុន្មានខែមុនបានប្រជុំគ្នានិយាយពីស្ទឹងសៀមរាប ដែរ រឿងស្តារស្ទឹងនោះ ប៉ុន្តែបែរជាគ្មានឃើញលទ្ធផលផ្លែផ្ការដូចក្នុងកិច្ចប្រជុំពីភាសាសោះ។
ជុំវិញករណីខាងលើនោះ ភ្នាក់ងារ កោះសន្តិភាព មិនអាចសុំការទាក់ទងពីលោកប្រធានមន្ទីរបរិស្ថានខេត្តបានទេ នៅរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩នេះ ដោយសារទូរស័ព្ទរបស់លោកអ្នកនៅក្រៅតំបន់សេវា ។
ចំណែក លោក លី សំរិទ្ធ អភិបាលរងខេត្ត និង ជាអ្នកនាំពាក្យរដ្ឋបាលសាលាខេត្ត ភ្នាក់ងារកោះសន្តិភាព មិនអាចសុំការទាក់ទងបានទេ នៅរសៀលម៉ោង២ ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩នេះ ដោយសារទូរស័ព្ទរបស់លោកអ្នកនៅក្រៅតំបន់សេវា។
ពលរដ្ឋ ទូទាំងខេត្តសៀមរាប សូមសំណូមពរឱ្យ លោក ទៀ សីហា អភិបាលខេត្ត ដែលទើបឡើងថ្មី មេត្តាជួយមើលស្ទឹងសៀមរាបផង កុំឱ្យភ្ញៀវបរទេសរិះគន់ ព្រោះខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរជំនាន់មុនដែលគេមកទស្សនាប្រាង្គប្រាសាទអង្គរ ជាច្រើនពូជសាសន៍ផងដែរ បើពួកគេដើរលេងតាមដងស្ទឹងសៀមរាប ប្រយ័ត្នគេថតបង្ហោះនាំខ្មាស់គេ ព្រោះនៅមុខ ព្រះរាជដំណាក់ ផង ជាពិសេស នៅមុខ គណបក្សប្រជាជន តែម្តង៕ដោយ ច័ន្ទ រស្មី




































