បន្ទាយមានជ័យ : ក្រុមអ្នកកាសែតអះអាងថា ពួកខ្លួនមិនប្រកែប្រកាន់អ្វីនឹងសារជាតិ មារយាទច្រឡោងខាមរបស់ឧកញ៉ា ហង្ស សីុផា និងជាទីប្រឹក្សាអ្នកធំផងនៅបន្ទាយមានជ័យនោះទេ បើទោះបីជាគាត់បានប្រមាថកាតទានជូរចត់ សឹងតែទ្រាំមិនបានជាសាធារណ:កន្លងមកនោះ ។
ប៉ុន្តែពួកគេព្រមានថា នឹងតស៊ូការពារកិត្តិយស សេចក្តីថ្លៃថ្នូរ មិត្តរួមអាជីព ។ហើយថាបើឧកញ៉ាម្នាក់នោះមិនសុំទោសជាសាធារណ: ដើម្បីលុបលាងទង្វើរបស់ខ្លួនវិញទេ ហើយមានរបៀបនេះជាលើកទី២នោះ នឹងប្តឹងផ្តល់ចាត់ការតាមផ្លូវច្បាប់ហើយ។
ប្រតិកម្មរបស់ក្រុមអ្នកកាសែតនៅខេត្តបន្ទាយមានជ័យដូច្នេះ បន្ទាប់ពីលោកឧកញ៉ាហង្ស សុីផា មានទីលំនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៤កុម្ភ: ចំទិវានៃក្តីស្រឡាញ់ផង បានប្រមាថកាតទានជាសាធារណ:នៅអាហារនិងកាហ្វេល្បីមួយនៅខាងលិចផ្សារសិរីសោភ័ណ ក្នុងភូមិ៣សង្កាត់ព្រះពន្លា ឬខាងកើតភូមិគ្រឹះនិវេសនដ្ឋានភ្ញៀវថ្នាក់ដឹកនាំ ដោយលោកឧកញ៉ានោះបាន”ជេរប្រមាថជាសាធារណ: ” អ្នកកាសែតជាទូទៅថា ជាកញ្ជះ ជាជនស៉ីបាយបោកឆ្នាំង ជាសត្វក្រពើ ជាដង្កូងចាក់រុកនិងជាឈ្លើងទាមថែមទៀត ។
លោកឧកញ៉ា ហង្ស ស៊ុីផា និងក៏ជាផ្កាយ១យោធា ផងនោះ បានចេញយក្ស ជេរប្រមាថផ្ទាល់មាត់លោកដូច្នេះ ខណ:លោកចូលទៅរកពិសារកាហ្វេ នៅទីនោះ ហើយជាការគួរសមអ្នកកាសែតមួយចំនួនដែលស្គាល់លោក នៅហូបកាហ្វេឬភេសជ្ជ:ទិនោះមុន បានសួរថា តើលោកឧកញ៉ាទើបអញ្ជើញមកពីណា ?
ពេលនោះ ឧកញ៉ា ហង្ស សុីផា ឆ្លើយទាំងទ្រគោះបោះបោកថា អញមកពីនាំឡានចង្កូតស្ដាំចូល. .(.ម៉េចឯងចង់ចុះទៀត ចុះទៅ អោយអញល្បី.)…។ បន្ទាប់មក ឧកញ៉ាបានអង្គុយរួមតុជាមួយ ភ្ញៀវពីរបីនាក់ទៀត ហើយបន្តស្រែកជេប្រមាថក្ដែងៗ ជាសាធារណ:ដដែលម្ដងហើយម្ដងទៀត នៅក្នុងតុកាហ្វេនោះ។
អ្នកកាសែតបាននិយាយថា ការដែលពួកខ្លួនសួរអីចឹងសោះ ហើយសួរក្នុងន័យជាអ្នកស្គាល់ រាប់អាននិងគោរព ..ប៉ុន្តែបែរជាលោកឧកញ៉ាហង្ស សុីផា ដែលមិនដឹងថា លោកខឹងនឹងនណារ គុំគួនមានសម្អប់នឹងនរណា ក៏បែរជាឆ្លើយដូចចោលដឹងទាំងដងទាំងផ្លែអិចឹងសោះ ។
ពោលគឺលោកឧកញ៉ា បានជិះប្រមាថជាសាធារណ:ថា អាអ្នកកាសែត ដូចតែអ្នកសារព័ត័មានគឺជាកញ្ជះ ជាមនុស្សសុីបាយបោកឆ្នាំង ជាសត្វក្រពើរមើលគុណ ដង្កូងចាក់រុកដំបៅដ៍ស្អុយរលួយ និងជាឈ្លើងជញ្ជក់ឈាម……។
ប៉ុន្តែដើម្បីកុំអោយយកកំហឹងទល់កំហល់ ក្រុមអ្នកកាសែតដែលតែងទៅផឹកកាហ្វេទីនោះស្ទើររាល់ថ្ងៃបានមើលមុខគ្នាឡឹងឡឹងៗ មិនតបតទេ ។តែនឹកក្នុងពោះវៀនពោះថា ចុះអ្នកកាសែតណាអេះ ឬក៏រូបខ្ញុំ ឬក៏មិត្តរួមអាជីពខ្ញុំ ឬថ្នាក់លើនៃកាសែតយើងខ្ញុំដែលសុិបាយបោកឆ្នាំងនោះ ? តើសុីបាយអ្នកណា ឆ្នាំងអ្នណា? ឆ្នាំងលោកឧកញ៉ា?
អូអត់ដឹងទេ តើអ្នកកាសែតណាឬអ្នកបន្ទាយមានជ័យណាបានទៅហូបបាយឆ្នាំងលោកឧកញ៉ានោះ បើសូម្បីផ្ទះលោកមិនដែលទាំងបើកទ្វារ មិនដែលនឹងទទួលភ្ញៀវជាអ្នកសាមញ្ញ តូចតាចផងនោះ? ឬកុំថា ឡើយទៅយកឆ្នាំងបាយលោកឧកញ៉ាបោក សូម្បីតែរបងផ្ទះលោកក៏មិនដែលហ៊ានបៀតផង។
ឬចុះបើថា ជាសត្វក្រពើវិញ តើវារមិលគុណអ្នកណា ?រមឹលគុណឧកញ៉ា ? ឧកញ៉ាមានបឹង មានទឹក មានទឹកចិត្តត្រជាក់ពីកាលណាមក ដែលអោយអ្នកកាសែតទុកដូចក្រពើ បានរស់នៅនោះ? បើសូម្បីចរឹកនិងសំដីលោកក្តៅជាងភ្នំភ្លើងផ្ទុះទៅទៀតនោះ?
រួចចុះបើជា ថាជាដង្កូវរុករើដំបៅ តើដំបៅអ្នកណា ?ដំបៅលោកឧកញ៉ា ? អូលោកឧកញ៉ា មានដំបៅអី? ដំបៅងារឬឃ្លង់? ។
ឬក៏ដៀលត្មិះថា ជាឈ្លើងជញ្ជក់ឈាម ? តើជញ្ជក់ឈាមអ្នកណា ?ឈាមរាស្ត្រ ឈាមមន្ត្រី ឈាមនាយទុន ? ឬឈាមលោកឧកញ៉ា ? ឧបមាថា ឈ្លើងជញ្ជក់ឈាមលោកឧកញ៉ា តើឧកញ៉ាមានឈាមខ្មៅឬឈាមសឬឈាមក្រហម? ឬក៏ថាលោកឧកញ៉ារអើលខ្លួននឹងត្រព្យសម្បត្តិលោកកើតណីញើសឈាម ខ្ទុះឈាមគេ បានជាមកជីះរងើកភ្លើងកំហឹងដាក់អ្នកកាសែតដុច្នេះ ?
ទោះជាយ៉ាងណា អ្នកកាសែតគ្រាន់តែរអ៊ូរៗគ្នាឯង មិនហ៊ានរបូតមាត់ភ្លាត់សំដីអីតបតវិញទៅលោកឧកញ៉ាវិញឡើយនាពេលនោះ ព្រោះម្យ៉ាង គិតថា ចរឹក មារយាទនិងប្រវត្តិលោកឧកញ៉ាម្នាក់ហ្នឹងមាត់ដាច់ មាត់ផុយ ឡូឡា វ៉ៃគេវៃ៉ឯងឥតសំចៃ ឥតរើសមុខរាស្ត្រមន្ត្រីទៅហើយ ឬថាឧកញ៉ាជួបជេរទៅហើយ ។
ម្យ៉ាង ក៏ខ្ជិលតតាំងនាំតែខ្មាសញាតិអ្នកស្រុក ។និងម្យ់ាងទៀត សូមសម្តែងការស្មោះត្រង់ទៅ អ្នកកាសែតទាំងនោះខ្លាចបុណ្យបារមីលោកឧកញា៉ជាអ្នកធំផង អ្នកមានអ្នកបានផង..ក៏ជ្រើសយកគំនិតថា “ពងមាន់កុំជល់នឹងថ្ម ” តែម្រងទៅ។
និងម្យ៉ាងទៀត អ្នកកាសែតទាំងនោះ អាចកាត់យល់ថា លោកឧកញ៉ាដែលតែងតែរីះគន់ វ៉ៃសំដី ជេរគេជេរឯងជាអចិន្ត្រៃយ៍មិនរើសមុខថា នោះ បានខឹងចេញយក្សរឿងកន្លងមកថ្មីៗនេះ ដែលលោកព្រះរាជអាជ្ញារងនិងមន្ត្រី ព្រមទាំងមន្ត្រីគយចល៍តតំបន់៥ (គយចល័តក្រសួងនៅខេត្តបន្ទាយមានជ័យ) បានឆ្មក់ចូលភូមិគ្រឹះលោកនៅភូមិ៣សង្កាត់ព្រះពន្លា ហើយបំបែករឿងអាស្រូវរបស់លោកឧកញ៉ាហង្ស សុីផា ដែលតែងអួតអាងថាខ្លួនស្អាតស្អំនោះ បែរជារត់ពន្ធនិងលួចនាំនាំចូលរថយន្តទំនើបចង្កូតស្តាំ២គ្រឿង។
ឬអាចថា លោកឧកញ៉ាខឹងមន្ត្រីគយ ខឹងលោកព្រះរាជអាជ្ញារង ..
ដែលចាប់ឡានគេចពន្ធនិងជាឡានចង្កូតស្តាំ ដែលរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោហ៊ុន សែន បានដាក់បញ្ជាដាច់ខាតហើយមិនអោយនាំចូល មិនអោយបង់ពន្ធនោះ។ ហើយមិនហ៊ានពួកគាត់ទាំងនោះ ក៏មកជះដុំភ្លើងកំហឹងដាក់អ្នកកាសែតទៅវិញ?
សូមរំលឹកថា លោកសុទ្ធា វ៉ាន់ណារី នៃក្រុមគយចល៍តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាការប្រចាំខេត្តបន្ទាយមានជ័យអោយដឹងកាលពីព្រឹកថ្ងៃទី១ខែធ្នូ គយចល័តក្រសួងនិងសម្របសម្រួលដោយព្រះរាជអាជ្ញារងនៃអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានឆ្មក់បង្ក្រាបនៅក្នុងបរិវេណភូមិគ្រឹះលោកឧកញ៉ាហង្ស សុីផា នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ នូវរថយន្តទំនើប២គ្រឿងក្នុងតម្លៃ១គ្រឿងៗជាងពី៤ទៅ១០មឺុនដុល្លាសរអា ប្រភេទរថទូ ពណ៍ស ដោយមួយម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និងតូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ស៊េរីឆ្នាំ២០១៦ ជា របស់លោកឧកញ្ញ៉ខណ:លោកឧកញ៉ាកំពុងជិះលើនោះតេម្តង។
រថយន្តខាងលើត្រូវរឹបអូស ហើយទុកចោលព្រោះគ្មានគោលការណ៍បង់ពន្ធគយឡើយ ។
គួររំលឹកដែរថា ឃើញចេឹករបស់លោកឧកញ៉ាហង្ស សុិផា នាំអោយនឹកទៅដល់លោកឧកញ៉ាមួយចំនួនដែរនៅខេត្តបន្ទាយមានជ័យ ។
ក្នុងនោះភាគច្រើន ក៏មានឧកញ៉ាដែលមានបានដោយរបរសុច្ចរឹត ត្រឹមត្រូវ ហើយជួយការងារសង្គម ការងារមនុស្សធម៍ ជួយរាស្ត្រ មិនកិបកេងពីរដ្ឋ.ពីជាតិ ។
តែក៏នៅមានឧកញ៉ាលិចអណ្តែតខ្លះដែរ ដែលមានបានដោយអំពើទុច្ចរឹត ស្មោគគ្រោក ដូចជាធ្លាប់ជួញដូរក្បាលអ្នកតា ឈើ គ្រឿងញៀន រត់ពន្ធ លេបយកប្រយោជន៍ជាតិ រំលោភដីធ្លី សុីថ្មភ្នំ និងធនធានធម្មជាតិ កិបកេងបោកប្រាសខ្មែរ ថៃឬបរទេសផ្សេងទៀត ។ក៏មានឧកញ៉ាពាលាអាវ៉ាសែ លួចប្រពន្ធកូនគេផងដែរ .និងខ្លះតាំងខ្លួះជាឧកញ៉ាដើម្បីអោយស្រីស្រឡាញ់។
ហើយក៏មានឧកញ៉ាស្គរ ឧកញ៉ាខ្យល់ គឺមានតែឈ្មោះឭរន្ទឺតែជំពាក់គេរុំកោះ ផងដែរ ។
ជាងនេះទៅទៀត ក៏មានឧកញ៉ាខ្លះត្រូវទទួលកម្មពៀរក្នុងជាតិនេះ ដូចជា ស្លាប់ខ្លួនចោល ប្រពន្ធបាគេ , និរាសព្រាត់ប្រាសគ្រួសារ កើតទុក្ខ កើតជម្ងឺ ។ ខ្លះជាប់គុក ខ្លះនៅរស់តែល្បីល្អូល្អាមខាងអាក្រក់ជាដើម៕