បុកក្រឡាប់ផ្ងាជើង តើជាកុំហុសរបស់អ្នករងគ្រោះឬយ៉ាងណា ?

0

បន្ទាយមានជ័យ៖ នៅតែមានមិនមានផ្លូវដោះស្រាយការចតដោយមិនមាន ស្ដាប់ធ្នាប់ មិនមានស្លាកសញ្ញារបស់យានដ្ឋានកែឆ្នៃរថយន្ដធំមួយ ១កន្លែងនៅកណ្ដាកក្រុងសិរីសោភ័ណ បណ្ដាលអោយរថយន្តលុចស៊ីលបុកក្រឡាប់ផ្ងាជើងខាងមុខយានដ្ឋានមួយនេះ តើជាកុំហុសរបស់អ្នករងគ្រោះឬយ៉ាងណា ?
កាចោទសួរនេះបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅកណ្ដាកក្រុងសិរីសោភ័ណ និងជាបេះដូងនៃទីប្រជុំជនខេត្តបន្ទាយមានជ័យ តាមដងវិថី១ភ្ជាប់ពីផ្លូវជាតិលេខ៥ ចុះស្ថានីយ៍ទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល កាលពីយប់ថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០១៩ រវាងរថយន្ដចតនៅមុខ យានដ្ឋានកែឆ្នៃរថយន្ដធំ ជាមួយរថយន្ថលុចស៊ីស៣០០ បណ្ដាលអោយក្រឡាប់ផ្ងាជើង តែសំណាងមិនបង្ករអោយអ្នកបើបរ ទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះទេ។
ពលរដ្ឋដែលជា ម្ចាស់គេហដ្ឋានរស់នៅតាមដងផ្លូវនេះប្រាប់ថា៖ នៅទីតាំងនេះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ច្រើនដងមកហើយ ដូចជាឡានសណ្ដោងដាច់កន្ទុយ រអិលបុកឡានម៉ូតូ គេឯង ឡានធំដាច់ហ្វាំង បង្កររបួសសិស្សចេញពីសាលា …..និងរឿងរាវជាច្រើនទៀត រហូតឡានលុចស៊ីស៣០០បុកក្រឡាប់កណ្ដាលផ្លូវ នៅខាងមុខយានដ្ឋានកែឆ្នៃរថយន្ដធំ មួយនេះ។
ពលរដ្ឋថា៖ធ្លាប់ ឃើញរដ្ឋបាលក្រុង ជំនាញ់កាត់តទ្រុងឡានធំនៃមន្ទីរសាធារណះការខេត្ត និងជំនាញផ្សេងៗទៀតមកណែនាំនិងធ្វើកិច្ចសន្យាជាមួយម្ចាស់យានដ្ឋាន តែលទ្ធផលឃើញតែម្ចាស់មានដ្ឋាននៅតែបើកដំណើរការអាជីវកម្មរបស់ខ្លួនដដែល …។ ឬទាល់តែមានមនុស្សគ្រោះថ្នាក់ស្លាប់ ដូចករណីម៉ូតូបុករថយន្តនៅលើស្ពានព្រែកកោះប៉ោ(ស្ពានលោះកុង) ទើបក្រុមគាត់នាំគ្នាសោកស្ដាយ?
តែទោះជាយ៉ាងរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននិងកំពុងខិតខំដុតដៃដុតជើង រៀបចំសង្គ្រានឆ្នាំថ្មី ការរៀបចំដ៍ធំនេះត្រូវអោយមានសណ្ដាប់ធ្នាប់តាមបរិវេណសួនមានជ័យ និងតាមផ្លូវសាធារណះផងដែរ សង្ឃឹមថាផ្លូវនានាក្នុងទីប្រជុំជន មិនមែនត្រឹមតែផ្លូវចូលស្ថានីយ៍ទឹកស្អាត ត្រូបានរៀបចំសណ្ដាប់ឡើងវិញដើម្បីអបអរសង្គ្រាន្តឆ្នាំថ្មី។ ដោយ៖ឃិន គន្ធា