ត្បូងឃ្មុំ: ប្រជាពលរដ្ឋមួយចំនួននៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងញាប់ដៃញាប់ជើងប្រមូលផលដំណាំកសិកម្ម ផ្សេងៗ ក្នុងនោះពោតក្រហមជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋ ក្នុងឃុំនេះ និយមដាំជាងគេ ។
ជាមួយនឹងការចាប់ផ្តើមប្រមូល ផលជាបណ្តើរនេះដែរ តម្លៃគឺអាចទទួលយកបាន ពោលគឺមួយ គីឡូចន្លោះពី ៨៥០ ឡើងទៅ ។ ជាមួយនឹងការញាប់ដៃញាប់ ជើងប្រមូលផល ពោតនេះក្រុមហ៊ុន ស៊ីភី ដែលជាក្រុមហ៊ុនចែក ចាយគ្រាប់ពូជ និងទទួលទិញពោតពីកសិករក៏បានរៀប ចំបង្ហាញចំការពោតគំរូ ប្រភេទពូជថ្មីដាំទទួលបានទិន្នផល ខ្ពស់នៅភូមិជីរោ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងកម្មវិធីបង្ហាញនេះមានការចូល រួមពីសំណាក់លោក សេង សុខឃឿន អភិបាលស្រុកស្តីទី និងមន្រ្តីជំនាញមកពីមន្ទីកសិកម្ម រួមទាំងអ្នកជំនាញផ្សេងៗផងដែរ ។មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុង នាឳកាសនោះលោក សេង សុឃឿន បានលើកឡើងថាក្នុងនាម អាជ្ញាធរ ស្រុកលោកពិតជាមានក្តីរីករាយដែលឃើញប្រជាពលរដ្ឋធ្វើស្រែរ ចំការទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ ។ ទីផ្សារល្អត្រង់មានឈ្មួញមកប្រមូលទិញដល់ផ្ទះ និងចំការក្នុង តម្លៃសមរម្យដែលយើងទទួលយកបាន ពោលគឺក្នុងមួយគីឡូ ក្រាមប្រមាណ ៨៥០ រៀល ដែលតម្លៃនេះទូទាន់ទៅគឺអាចបាន ប្រាក់ចំណេញខ្លះ ។
លោកបន្តថាធ្វីដែលសំខាន់នៅថ្ងៃនេះក្រុមហ៊ុន ស៊ីភី បាននាំពូជពោតដែលដាំទៅទទួលបានទិន្នផលខ្ពស់ មកចែកចាយដល់ប្រជាពលរដ្ឋ ដោយក្នុងមួយហិកតាដាំទៅអាចទទួល ផលច្រើនជាង១០តោន ខណៈពូជមួយចំនួនបានត្រឹមតែ ៨តោនតែ ប៉ុណ្ណោះក្នុងមួយហិកតា ។
នៅក្នុងឳកាសនោះដែរតំណាងក្រុមហ៊ុនស៊ីភីក៏បានធ្វើ បទបង្ហាញជុំការដាំដុះ ថែទាំ ពោតឲ្យបានល្អ និងទទួលបានទិន្នផលខ្ពស់ផងដែរ ដែកនេះគឺជាការទទួលនូវចំណេះដឹងថ្មីៗថែមទៀតរបស់បងប្អូនប្រជាកសិករក្នុងការដាំដុះពោត ស្របការប្រែប្រួលអាកាសធាតុក្នុងដំណាក់កាលចុងក្រោយនេះ។
គូរបញ្ជាក់ថា ពោតក្រហមគឺអាចដាំដុះបាន២ ដងក្នុងមួយឆ្នាំ ហើយការប្រមូលផលលើកនេះគឺជាលើកទី១ ជាមួយតម្លៃដែលអាចទទួលយកបានពោលគឺក្នុងមួយគីឡូក្រាម ប្រមាណ៨៥០រៀល ៕