​ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលអោយមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល និងខូចខាតទ្រព្យសម្បិត្តអស់ទាំងស្រុង

0

ព្រះវិហារ៖  ផ្ទះទាមធ្វើអំពីឈើមានទំហំ៦×៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង    បណ្តាលអោយមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលា​ម៉ោង១០​យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាអគ្គីភ័យនេះកើតឡើងដោយសារ កាឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ខណះប្តីចង់បានយកម៉ូតូជិះទៅរកផឹកស៊ី ប្រពន្ធមិនព្រមឲ្យ ហើយប្តីថាបើមិនឲ្យជិះទៅរកផឹក កឺសុំជិះទៅលែងផ្ទះនៅឯស្រុកជាមួយកូន ប្រពន្ធថាបើហានតែយកម៉ូតូជិះចាក់សាំងដុតចោល។ ភ្លាមនោះស្ត្រីជាប្រពន្ធបានយកសាំងចាក់ដាក់ម៉ូតូ រួចយកក្រដាស់ដុតបោះដាក់បណ្តាលឲ្យអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង  ។

​ប្រភពបន្តរថាក្នុងករណីអគ្គីភ័យខាងលើនេះបានបណ្តាលមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ស្រាល/ទី១ឈ្មោះ យ៉ែម សុហៃ ភេទប្រុសអាយុ២៤ឆ្នាំ(ប្តី)រងរបួសជើងធ្ងន់/ទី២ឈ្មោះ គីម សាង ភេទស្រី អាយុ៦៦ឆ្នាំ(ម្តាយ)រងរបួសខ្នងធ្ងន់/និងទី៣ឈ្មោះ គីម ចិដ្ដា ភេទស្រី អាយុ៣៨ឆ្នាំ(ប្រពន្ធ)រងរបួសស្រាល។

ដោយឡែកចំពោះទ្រព្យសម្បិត្តដែលរងការបាត់បង់ក្នុងករណីអគ្គិភ័យនេះមានដូចជា÷ ម៉ូតូ១គ្រឿង(សងទ្រីម០១៣)/ម៉ាស៊ីនព្រីនធ័រ១គ្រឿង/ម៉ាស៊ីនកូពីឯកសារ១គ្រឿង/CD ១គ្រឿង/វីដេអូគ្រឿង/ម៉ាស៊ីនថតរូបមួយ/កង់១គ្រឿង/គ្រឿងសង្ហារឹមមួយចំនួនធំ និងទ្រព្យសម្បិត្តជាច្រើនទៀតដោយសរុបជាទឹកប្រាក់អស់ប្រមាណជាង១ម៉ឺនដុល្លាត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់។ជាមួយគ្នានោះ ក៏សង្កេតឃើញមានការចូលរួមជួយអន្តរាគមន៍ពន្លត់ពីលោក ចក់ ជឿត មេភូមិកំពេញផងដែរ៕សួនលីណា