ខេត្តកំពត ៖ នគរបាលចរាចរក្រុងកំពតបានឲ្យដឹងថាៈ នៅវេលាម៉ោង៥•៥០នាទីល្ងាចថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ ២០១៩មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវបេតុងមួយខ្សែ(ផ្លូវម៉ាកេង) រវាងម៉ូតូនិងម៉ូតូបុកគ្នាក្នុងទិសដៅ
បញ្រ្ជាសគ្នា ត្រង់ចំណុចមុខផ្សាររាត្រីបូកគោស្ថិតក្នុងភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយ ក្រុងកំពតខេត្តកំពត។-ម៉ូតូទាំងពីរគ្រឿងដែលជួបហេតុការគ្រោះថ្នាក់ចរាចរខាងលើមាន៖ម៉ូតូទី១ – ម៉ាកនិចពណ៍ខ្មៅពាក់ផ្លាកលេខព្រះសីហនុ1G-5175បើកដោយឈ្មោះ យឿន ប្រុសហុីម ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។ បើកក្នុងទិសដៅពីជើងទៅត្បូងលុះដល់ត្រង់ចំណុចខាងលើបានបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1D-3865 បើកដោយឈ្មោះ ង៉ែត រតនា ភេទស្រីអាយុ៣២ ឆ្នាំ នៅភូមិដំណាក់កន្តួត ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកក្នុងទិសដៅ ពីត្បូងទៅជើង។
ក្នុងហេតុការគ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសក្បាល(ធ្ងន់))កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
-សម្ភារះខូចខាត: ម៉ូតូទាំងពីរគ្រឿងខូចកម្រិតស្រាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពតរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ
៕