កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩

0

ខេត្តកំពត ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពតព្ រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាពជុំវិញខេត្ត សរុបប្រមាណ ៥០០នាក់៕