​​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចុះ​សង្កេតការណ៍​នៅតាម​មណ្ឌល​ប្រឡង​បា​ក់ឌុបនានា​ទូទាំងប្រទេស​

0

​លោក នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ថា ក្នុង​ថ្ងៃ​ប្រឡង សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​៤-៥​ខែសីហា​ឆ្នាំ​២០១៤​ខាងមុខ នេះ​អង្គភាព ប្រឆាំង​អំពើពុករលួយ នឹងដាក់​ក្រុម​អ្នកសង្កេតការណ៍​ចុះ​តាម​មណ្ឌល​ប្រឡង​នៅ​

ទូទាំងប្រទេស ដើម្បី ធានាថា​គ្មាន​អំពើពុករលួយ​កើតមាន​ចំពោះ​សមត្ថកិច្ច សន្តិសុខ និង​មេ​ប្រយោគ​គ្រប់ផ្នែក អនុវត្តបាន​ត្រឹម ត្រូវ​តាម​បទ​ប្បញ្ញត្តិ​និង​ច្បាប់​អប់រំ​។​ ​ករណីនេះ​បើ​ក្រុម​អ្នកសង្កេតការ​ណ៏​ជួប​ប្រទះឃើញ​ភាពមិនប្រក្រតី​កើតឡើង និង​រាយ​ការ​ណ៏​ជូន អាជ្ញាធរខេត្ត​ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។​ ​ ​ការលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ពិភាគ្សា​មួយ​រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាមួយ​អាជ្ញាធរខេត្ត​ប៉ៃលិន នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក នួន បូ​ផល អនុប្រធាន អង្គ ភាព​ប្រឆាំង​អំពើពុករលួយ ។​ ​ ​លោក​នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ ថា​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ដាក់​ក្រុម​អ្នកសង្កេតការ​ណ៏​នៅតាម​មណ្ឌល​ប្រឡង ទាំងអស់​នៅ​ទួ​ទាំង​ប្រទេស ចុះ​ធ្វើការ​សង្កេតការណ៍​ក្នុង​ថ្ងៃ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤-៥​ខែសីហា​ឆ្នាំ​២០១៤ ដើម្បី​ធានា​គុណភាព​ធនធានមនុស្ស គ្មាន​អំពើពុករលួយ​សូកប៉ាន់ ឬ​ឃុបឃិត​។​ ​ ​

លោក​បាន​បញ្ជាក់ថា​កន្ល​ង​មក​ក្រោយ​ការប្រឡង​បាក់​ឌុប​រួច​ម្ដងៗ​តែងតែមាន​ការនិយាយ​ពី​មានការ​ស៊ីសំណូកសូកប៉ាន់​ឬ​បែកធ្លាយ​វិញ្ញាសារ​មុនពេល​ប្រឡង​ជាដើម​។​ចំពោះ​អ្នក​ពាក់ពាន់​ដែល​ប្រព្រឹត្ត​ខុស ច្បាប់​ដែល​បានកំណត់​គឺ​ត្រូវ​ទទួលទោស​ទៅតាម​បទបញ្ជា​តិ​នៃ​ច្បាប់​។​ ​ ​លោក​តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ក្នុង​ខេត្ត​ប៉ៃលិន គឺមាន​មណ្ឌល​ប្រឡង​ចំនួន​០១​មណ្ឌល​នៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន​ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​មាន​បន្ទប់ ប្រឡង​ចំនួន​១២​បន្ទប់ និង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​២៩៣​នាក់​។ ​

​លោក​កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​អញ្ជើញ​មកជួប​ប្រជុំពិភាក្សា​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខេត្ត​ប៉ៃលិន​ក្នុងការ​អនុវត្ត​ការងារ និង​ចុះ​សង្កេតការណ៍​ក្នុងពេល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ នៅ​ថ្ងៃទី​៤-៥​ខែសីហា​ឆ្នាំ​២០១៤​នៅ​ខេត្ត​ប៉ៃលិន​នេះ​។​ ​ក្រោយពី​កិច្ចប្រជុំ​ពិភាគ្សា​ត្រូវបាន​បញ្ចប់​លោក​អភិបាលខេត្ត និង​លោក​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​មណ្ឌល​ប្រឡង​ដោយផ្ទាល់​ផងដែរ​៕5 1 4