កន្លងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ

0

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ១៤កើត ខែមាឃឆ្នាំ ច សំរឹទ្ធស័ក ព,ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧និង២៣នាទី បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីចោលួច(ម៉ូតូ)កើតឡើងនៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ និងដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលភ្នំដិន បានចុៈបង្រ្កាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យមួយនាក់មានឈ្មោះ ខុម ខែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡឹង ឃុំ ភ្នំដិន ស្រុកគិរីវង់ ដែលបានធ្វើសកម្មភាពលួចម៉ូតូពីឈ្មោៈ ញ៉ាន់ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។