មន្ត្រីបរិស្ថាននិងអាជ្ញាធរក្រុងក្រចេះ បន្តរចុះត្រួតពិនិត្យរោងចក្រដំឡូងម៉ី ករណីពលរដ្ឋរិះគន់រឿងបង្ហូរទឹកកាកសំណល់ចូលបឹងបណ្តាលមានងាប់ត្រី

0

ក្រចេះ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម បានធ្វើការិះគន់លើកទី២ចំពោះកាបង្ហូរកាកសំណល់ពីរោងចក្រកែឆ្នៃដំឡូងម៉ី របស់ក្រុមហ៊ុន ( ស៊ីងស៊ុង) ចូលទៅតាមបឹង អូរព្រែកជាដើម បង្ករអោយមានផលប៉ះពាល់ បរិស្ថាន និងមានងាប់ត្រីជាច្រើន ធ្វើអោយមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទៅចាប់ត្រី ចំពោះករណីនេះមន្រីនៃមន្ទីបរិស្ថានខេត្តក្រចេះ រួមនិងអាជ្ញាធរក្រុងក្រចេះ ក៍ចុះពិនិត្យផ្ទាល់នៅក្នុងក្រុមហ៊ុនមួយនេះ កាលពីថ្ងៃទី១៨ម្សិលម៉ិញនេះ ។
លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថាបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមក៏ដូចជាបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួន លោកព្រមទាំងក្រុមការងាររួមនិងអាជ្ញាធរក្រុងក្រចេះបានចុះទៅដល់ទីតាំងរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនស៊ីងសុងដើម្បីធ្វើការពិនិត្យដល់ទីតាំងជាក់ស្តែង ។
លោកថាជាមួយនិងចុះពិនិត្យនោះ ខាងភាគីរោងចក្រដំឡូងមីរបស់ក្រុមហ៊ុន sing sung ក៏បានឆ្លើយតបថាពិតជាបានបង្ហូរកាកសំណលសាកល្បងម៉ែន បន្ទាប់ពីបានផ្អាកសកម្មភាពមួយរយះកាលទៅនេះ ។ ក្នុងនោះក្រុមការងារក៏បានវេចខ្ជាប់យកទឹកនៅតំបន់ដែលក្រុមហ៊ុនរោងចក្រកែច្នៃដំឡូងមីមួយនេះបានបង្ហូរចេញកាកសំណល់មកដើម្បីទៅធ្វើការត្រួតពិនិត្យឡាបូនៅឯក្រសួងបរិស្ថានដើម្បីស្វែងរកមូលហេតុច្បាស់លាស់ ។
លោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងដែរថា កាលពីលើកទីមួយ ក្រសួងបរិស្ថានបានធ្វើការផាកពិន័យប្រាក់អស់១០លានរៀលរួចមកហើយបន្ទាប់ពីក្រុមហ៊ុនមួយនេះបានបង្ហូរកាកសំណល់ បង្កផលប៉ះពាល់ទៅដល់បរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញរោងចក្រមួយនេះ ។ក៏ប៉ុន្តែលើកទី២នេះ យើងមិនទាន់មានការសន្និដ្ឋានណាមួយច្បាស់លាស់ថាត្រីនោះពុលដោយសារការបង្ហូរកាកសំណល់របស់ក្រុមហ៊ុនកែច្នៃដំឡូងមីមួយនេះឬយ៉ាងណានោះទេ លុះត្រាតែមានលទ្ធផលចេញពីដំបូងរបស់ក្រសួងបរិស្ថានមកវិញទើបប្រាកដច្បាស់ ។
លោកថាទទួលស្គាល់ថាមានការបង្ហូរកាកសំណល់មកមែន ប៉ុន្តែបើគិតទៅលើកត្តារួមផ្សំនូវតំបន់ដែលគេអះអាងថាមានត្រីពុលដោយសារការបង្ហូរកាកសំណល់ តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថាន អាចមិនមែនមកពីការបង្ហូរកាកសំណល់នោះទេបើតាមការពិនិត្យទៅនឹងកត្តារួមផ្សំវាអាចនឹងមិនប៉ះពាល់មកពីការបង្ហូរទឹកកាកសំណល់ដំឡូងនោះឡើយ ព្រោះបើកាលណាត្រីពុលដោយសារកាកសំណល់បង្ហូរមកស៊ីក្រុមហ៊ុនរោងចក្រដំឡូងមីវាអាចមានការប៉ះពាល់ដល់អ្នកចាប់ត្រី និងអ្នកបរិភោគ ។
យោងតាមការសាកសួររបស់មន្រ្តីជំនាញអ្នកដែលចាប់ត្រីនោះចុះត្រាំនៅក្នុងទឹកចាប់ត្រីមិនមានអាការៈរមាស់ ឬក៏អ្នកដែលបរិភោគត្រីទាំងនោះក៏មិនមានបញ្ហាសុខភាពឈឺពោះរាគរូសដែរ នេះក៏ជាការសន្និដ្ឋានជំហានដំបូងរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថានដែលសង្ស័យថាមិនមែនបណ្ដាលមកពីការបំពុលការបង្ហូរកាក់សំណល់នោះទេ ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីដដែលបានបញ្ជាក់ថាមិនមានភាពច្បាស់លាស់ណាមួយនៅឡើយទេគឺរង់ចាំការពិនិត្យចេញលទ្ធផលពីឡាបូរបស់ក្រសួងទើបច្បាស់លាស់ ។
គួរបញ្ជាក់ថាករណីពុលត្រីងាប់អណ្តែតទឹកពេញផ្ទៃស្រះ ក្នុងក្រុងក្រចេះ ត្រូវបានពលរដ្ឋលើកឡើងថា ត្រីងាប់ដោយសារតែការបង្ហូរកាក់សំណល់ជាតិពុលចេញពីរោងចក្រដំឡូងមី (ស៊ីងសុង) ស្ថិតនៅចំណុចភូមិអូរឬស្សី២ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ ហើយត្រូវបានពលរដ្ឋ នាំគ្នាសម្រុកទៅចាប់ត្រីងាប់អណ្តែតទឹក ដើម្បីយកបរិភោគ ខណៈអ្នកជំនាញបារម្ភថាការចាប់ត្រីដែលសង្ស័យថាដោយសារសារធាតុពុលហូរចេញពីអាងស្តុក កាកសំណល់របស់ចក្រកែច្នៃដំឡូងមី បង្ហូរចូលបឹង អូរ ព្រែក ត្រង់ចំនុចភូមិត្រពាំងព្រីង សង្កាត់ ក្រចេះ បណ្តាលឲ្យទឹកមានសភាពប្រែពណ៌ មានចំហាយក្លិនស្អុយ។