សៀមរាប : ផ្ទះដូរលុយដែលមានយាហោ សុខ ខេង នៅ ទល់មុខផ្សារដើមក្រឡាញ់ក្នុងសង្កាត់គោកចកនិង៣ទីតាំងទៀតនៅម្តុំផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបសរុបមានចំនួន ៤ ទីតាំង ដែលបានលួចលាក់បំរើសេវាចាក់ឆ្នោតនៅក្នុងផ្ទះជាយូណាស់មកហើយ
នៅក្នុងក្រុងសៀមរាបនោះបន្ទាប់ពីសមត្ថកិច្ចបានធ្វើការតាមដានស្រាវជ្រាវរួចមក ។ នារសៀរថ្ងៃទី០១ ខែ កក្តដា ឆ្នាំ ២០១៤ នេះលោក វរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានននគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងក្នុងអង្គភាពចុះប្រតិបត្តិការណ៍បង្ក្រាបដោយទទួលបានលិទ្ធផលធ្វើការឃាត់ខ្លួនទាំងម្ចាស់ជួលទីតាំង មេឆ្នោត និងអ្នកចូលទៅចាក់ឆ្នោត សរុបបានចំនួន១២នាក់ ក្នុងនោះមានស្រី ៤ នាក់ និងធ្វើការដកហូតបាននូវសម្ភារសម្រាប់បំរើសេវាចាក់ឆ្នោតមួយចំនួនផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថាដោយអនុវត្តជាប្រចាំតាមបញ្ជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេរដងនោះ ជាក់ស្តែងជនដែលបានលួចប្រព្រឹត្តចាក់ឆ្នោតដែលជាល្បែងស៊ីសង់ដែលច្បាប់បានហាមឃាត់នេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់រួចប្រមូលទាំងវត្ថុតាងទាំងអស់យកមកកាន់ការិយាល័យជំនាញដើម្បីចំណាត់ការទៅតាមនិតិវិធីជាបន្ត ។
ក៏ដូចជាដើម្បីលុបបំបាត់ឲ្យអស់នូវករណីការលេងល្បែងស៊ីសង់នេះដែលឲ្យស្របទៅនិងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងនោះក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើលោក វរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានននគរបាលខេត្តសៀមរាបបានធ្វើការសុំណូមពរដល់អស់លោកអធិការនគរបាលក្រុងស្រុកទាំង១២ក៏ដូចជាតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាបត្រូវធ្វើការត្រួតពិនិត្យនិងធ្វើការបង្ក្រាបឲ្យអស់នៅទីតាំងដែលបានលួចប្រព្រឹត្តលេងចាក់កន្ទុយលេខឫកន្លែងភ្នាល់បាល់តាម
ប្រព័ន្ធអ៊ិនធើណេតឫគ្រប់រូបភាពនៅតាមមូលដ្ឋាននិមួយៗកុំឲ្យមានជាដាច់ខាតដើម្បីយើងអាចកាត់បន្ថយបាននូវបទល្មើសនៃការលេងល្បែងស៊ីសង់ខុសច្បាប់នេះបានមួយកំរិតផងដែរ ។ ពិសេសគឺសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឍប់ជាបន្ទាន់កុំបន្តប្រព្រឹត្តនូវការលេងល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទដែលខុសនិងច្បាប់បានកំណត់ ៕ រូបភាព និង អត្ថបទ លោកព្រិន្ទបាលទោ ខេង ខេមរា