ខេត្តសៀមរាប៖ មាន់អាំងយាយលុន ត្រូវបានអតិថិជន ចាស់ក្មេង ប្រុសស្រី ពេញនិយមក្នុងការទិញពិសារ ខណៈពេលដែលធ្វើដំណើរឆ្លងកាត់ឃុំ សរសស្តម ដែលគេល្បីល្បាញ់ ថាជាមាន់អាំងដ៏មានរស់ជាតឆ្ងាញ់ពិសារ ដែលបានប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានបង្កើនជាមុនរបរលក្ខណៈគ្រួសារ និងអាចរកចំណូលឲ្យយ៉ាង កាក់កបល្អប្រសើរ ។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ស្វាយ ឃុំសរស្តម ស្រុកពួក ខេត្តសៀមរាប បាននាំគ្នា បង្កើនមុខរបរសម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសារ ប្រមាណ៥គ្រួសារ មានមុខរបរអាំងមាន់លក់ អាំងកង្កែបបោក ពង់ទាស្ងោរ និងត្រីស្រែៗ ដែលមានរស់ជាតិឆ្ងាញ់ ពិសារក្រោមខ្សល់ធម្មជាតិពិតៗ ដែលជាលក្ខណៈពិសេសមួយ ទាក់ទាញឲ្យភ្ញៀវទេសចរណ៍ ចូលមកជួយទិញសម្រាប់ពិសារ និងខ្លះទៀតទិញផ្ញើរសាច់ញាតិបងប្អូន ដែលរងចាំនៅផ្ទះ។
លោកយាយ លុន ត្រូវបានគេល្បីថា ជាម្ចាស់ពានមាន់អាំងដែលមានរស់ជាតិឆ្ងាញ់ជាងគេ ហើយលក់មួយ ថ្ងៃចាប់ពី ៤០០ក្បាល ទៅ៦០០ក្បាល ដោយមិនរាប់ បញ្ជូលអាំងកង្កែបបោក ពង់ទាស្ងោរ និងត្រីស្រែស្រស់ សម្រាប់អាំងរងចាំទទួលភ្ញៀវទេសចរណ៍ ជាតិនឹងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ ផ្សារមាន់អាំងនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចឃុំសរសស្តម ស្រុកពួក ខេត្តសៀមរាប ។
លោកយាយ លុន បានរៀបរាប់ឲ្យដឹងថា លោកយាយជាជនពិការជើងមួយជំហាង មុនពេលមាន់អាំងលោក យាយមានឈ្មោះល្បីនេះ គឺលោកយាយ នាំកូនលក់មាន់អាំងជាធម្មតាដូចគេឯង តែក្រោយមក អ្នកធ្វើដំណើរ មានការអាណិតអាសូរ ដោយឃើញលោកយាយជាជនពិការ ក៏នាំគ្នាជួយទិញលោកយាយ ក្រោយមកលោកយាយក៏ ពង្រឹងនូវគុណភាពប្រឡាក់សាច់ និងការចាត់រកមាន់តែមានសុខភាពល្អ និងជាមាន់ដែល ចិញ្ចឹមតាមភូមិ មកលក់ជូនអតិថិជនពិសារ បន្ទាប់មកក៏មានអ្នកមកចូលទិញយ៉ាងច្រើន ធ្វើឲ្យគាត់ចាំបាច់ ត្រូវពង្រីកមុខរបរ ពង្រីករោងលក់ និង នាំកូនក្មួយមកជួយលក់បច្ចប្បន្នមាន២០នាក់ ហើយថ្ងៃធម្មតា អាចលក់បានចាប់ពី ៣៥០ ទៅ៤០០ក្បាល ចំណែកថ្ងៃបុណ្យទាន អាចលក់មាន់បានដល់ទៅ ៦០០ក្បាលឯណោះ។
ប្អូនប្រុសម្នាក់ដែលជាអតិថិជន មា្នក់បានឲ្យដឹងថា គាត់រស់នៅខេត្តបន្ទាយមានជ័យ រាល់ពេលឆ្លងកាត់គាត់ តែងតែទិញមាន់អាំងលោកយាយលុន ទៅពិសារជាមួយនិង ក្រុមគ្រួសារ លក្ខណៈពិសេសដែលទិញមាន់ នេះ ប្អូនបានបញ្ជាក់ថា គឺបានជឿជាក់និងទុកចិត្តចំពោះការ ប្រកបអជីវកម្មរបស់លោកយាយ ដែលជាមាន់ ដែលមានសុខភាពល្អ ចិញ្ចឹមនៅតាមផ្ទះអ្នកភូមិ និងជាមាន់ដែលមានរស់ជាតិឆ្ងាញ់ ក្នុងនោះក៏បានសំណូម ពរឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ជួយទិញមាន់អាំងពិសារ ដែលជាផលិតផលក្នុងស្រុកយើង ជួយទិញ ជួយអាណិត ជួយគាំទ្រ មុនរបរសហគមន៍ មូលដ្ឋានដើម្បីឲ្យគាត់ទទួលបានប្រាក់ចំណូលផង ។ ដោយ ប៊ុន រដ្ឋា





































