ខេត្តបន្ទាយមានជ័យ យុទ្ធនាការបង្ក្រាបបទល្មើសជលផល សហការជាមួយមន្ត្រីមូលដ្ឋាន នៅតាមដងស្ទឹងមង្គល បូរី និង ដងស្ទឹងសិរីសោភ័ណ ក្នុងភូមិសាស្ត្រ ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយះ ពេល ១ថ្ងៃ ហើយជាលទ្ធផល ការចុះរុះរើលរបាំងកាត់ស្ទឹងបាន៤កន្លែង
សរុប ប្រវែង ១២០ ម៉ែត្រព្រួលប្រវែង១២០ម៉ែត្រ បង្គោលចំនួន១៣០ដើម លបញឹកចំនួន១៥ លូស្បៃមុង ចំនួន១២ មាត់។ លោក សេង គ្រី នាយខ័ណ្ឌរដ្ឋបាលជលផលស្រុកមង្គលបូរី មានប្រសាសន៍ ថា: ការ នេសាទមានវិធីច្រើនយ៉ាងណាស់ ទៅតាមចំណង់ និងចំណេះរបស់អ្នកនេសាទ
ពិសេសតាមធម្មជាតិ។ អ្នក នេសាទបានប្រើដើមឈើ ឬមែកឈើ ដើម្បីធ្វើជាសម្រាស់ សម្រាប់បញ្ឆោតឲ្យត្រីបង្កង អណ្តើក ជា ដើម។ល។ មកកុំ នៅក្នុងសម្រាស់នោះ រួចអ្នកនេសាទប្រើឧបករណ៍មងហ៊ុំ ដើម្បីចាប់ត្រីបង្កង និងអណ្តើកនោះ។ លោក សេង គ្រី បន្តថា: មន្ត្រីជលផលស្រុកមង្គលបូរី តែងចុះផ្សព្វផ្សាយអប់រំ អ្នក នេសាទ តាមសហគមន៍ ពីកានេសាទ តាមបែបធម្មជាតិ ដើម្បីរក្សាពូត្រី មិនត្រូវនេសាទត្រីដោយខុសច្បាប់ ដូចជាការ ឆក់ ប្រើប្រាស់អួន ព្រួល លបក្រលាញឹក ដែលធ្វើ អោយ បាត់បង់ ពូជ ត្រី នោះទេ៕