មន្រ្ដីជំនាញជលផលហាក់ដូចជាមិនអើពើកង្វល់ពលរដ្នសុំអោយមានបង្រ្កាប់បទល្មើសដាក់សំរាសពេញដៃព្រែក

0

សៀមរាប= បទល្មើសដាក់សំរាសពេញដៃព្រែកធ្វើអោយប្រជានេសាទ រាយការណ៏មកថា មានការកាប់ព្រៃលិចទឹកជាជម្រកត្រីពងកូន យកមកធ្វើជាសំរាស់ដាក់ចូលក្នុងទឹកព្រែកដើម្បីឲ្យត្រីកុំគ្នា ទើបគេយកសាច់អួនមកព័ទ្ធទំហ៊ុចាប់យកត្រីទាំងតូចទាំងធំដោយគ្មានការបង្រ្កាបពីជំនាញជលផលឡើយ។
ប្រភពច្បាស់ការបានអោយដឹងថាការកាប់បំផ្លាញព្រៃលិចទឹកយកមកធ្វើជាសំរាស់យ៉ាងច្រើនស្អេកស្កះនោះគឺស្ថិតនៅ ចំនុចស្ទឹងកំបុត ចំនុចចងសេះ ចំនុចឆៃកបាន ក្នុងតំបន់អភិរក្ស ចងសេះ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងដែនគ្រប់គ្រងរបស់ លោក សុខគុណ ប្រធានសហគមន៍ ចងសេះ និងលោក ញឹមស៊ីវ័ន្ត នាយសង្កាត់រដ្នបាលជលផលអណ្លងសំណរ ។
បើយោងតាមប្រភពព័ត៍មានពី ប្រជានេសាទបានអោយដឹងថាអ្នកដែលកាប់បំផ្លាញព្រៃលិចទឹកនោះមាន ឈ្មោះតា កាវ លោក សែម លោក រិទ្ធ រួចយកមកដាក់ ពាសពេញព្រែក បិតផ្លូវស្ទើរតែបើកកាណូតមិនកើត តែកន្លងមកក៏មានកាណូតជាច្រើនគ្រឿងធ្លាប់ធ្លាយបាតដោយសារសំរាសទាំងនេះ រហូតមកដល់ពេលនេះ គេមិនឃើញមានមន្រ្ដីជំនាញចុះបង្រ្កាបនោះទេធ្វើអោយ ពលរដ្នដាក់ការសង្ស័យថាប្រហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ ព្រោះនៅពេលសមត្ថកិច្ចផ្សេងៗចុះទៅម្ដងៗតែងតែសួររកឈ្មោះ ជាអ្នកមានឈ្មោះបោះសម្លេងនៅទីនោះ ក្នុងការរកប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន បញ្ហាខាងលើនេះពួកគាត់សូមសំណូមពរតាមរយៈការផ្សព្វផ្សាយ ដើម្បីឲ្យមន្រ្តីជំនាញរឺស្ថាប័នមេត្តាចុះពិនិត្យបទល្មើសជាក់ស្ដែងនិងចាំបាច់ត្រូវតែធ្វើការបង្រ្កាបជាពិសេស ដើម្បីងាយស្រួលក្នុងការនេសាទជាលក្ខណះគ្រួសារនិងជាពិសេសជាងនេះងាយស្រួលក្នុងការចរាចរណ៏ទៅវិញទៅមក។
ពាក់ព័ន្ធនិងការរឹះគន់នេះលោក ញឹមស៊ីវ័ន្ត នាយសង្កាត់រដ្នបាលជលផលអណ្លងសំណរ បានឆ្លើយ ដោយមិនទទួលខុសត្រូវថា សុំអោយអ្នកកាសែតសម្ភាស លោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផលទៅ លោកមិនហ៊ានផ្ដលបទសម្ភាសលោកទេ លុះត្រាមានការអនុញាតិពី លោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផលសិន។
មហាជនហាក់ដូចជាមានមន្ទឹលសង្ស័យថា តើមានអ្វីជាអាថ៏កំបាំង ទើបលោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផល ហាមឃាត មន្រ្ដីរបស់ខ្លួន មិនអោយឆ្លើយតបនិងបទសម្ភាស បើបទល្មើសជាក់ស្ដែងបានកំពុងកើតមានក្នុងដែនគ្រប់គ្រងរបស់លោក ឬក៏មន្រ្ដីជលផល មានភាគហ៊ុនជាមួយឈ្មួញដែល កំពុងប្រព្រឹត្តបទល្មើស?
ពាក់ព័ន្ធនិងការឹះគន់នេះយើងមិនអាចសុំការសម្ភាសពី លោក ព្រិន សាវិន នាយខ័ណ្ទរដ្នបាលជលផល បានទេ ដោយយើងគ្មានលេខទូស័ព្ទ តែទើយ៉ាងណាក្រុមការងារយើងរងចាំទទួលការបកស្រាយពីលោកគ្រប់ម៉ោងធ្វើការ ៕ប៊ុនរិទ្ធី