កំពង់ធំ:ថ្ងៃពុធ ១ រោចខែមាឃឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០១៩ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំនិងលោកជំទាវឧកញ៉ាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ធីជញអធិបតីក្នុងេពិធីបញ្ចុះខណ្ឌសីមាពុទ្ធាពិសេកឆ្លងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តមុនីពោធិញ្ញាណហៅ(វត្តព្រែកកំពុងស្ដេច)។
វត្តមានអញ្ជើញចូលរួមនាឱកាសនោះដែរមាន លោក លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្តក្រុមប្រឹក្សាស្រុកមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកមេឃុំលោកក្រុមប្រឹក្សាឃុំលោកមេភូមិគណកម្មការអាចារ្យវត្តលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទសប្បុរសជននានាលោកគ្រូអ្នកគ្រូសិស្សានុ សិស្សប្រមាណជាង៤០០០នាក់ដែលមកពី៥ ភូមិ ក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ទូច សុខា អភិបាលស្រុកសន្ទុកបានឡើងធ្វើរបាយការណ៍ ដោយមានការគាំទ្រពីសប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួមមកកសាងបន្តបន្ទាប់នៅក្នុងវត្តមុនីពោធិញ្ញាណសមិទ្ធផលដែលត្រូវសម្ភោធក្នុងពេលនេះមានដូចជាព្រះវិហារថ្មីដងទង់ របងវត្តក្លោងទ្វារ ស្រះទឹកធ្វើផ្លូវបេតុង ជួសជុលសាឡុងចាស់ រៀបចំបណ្ដាញភ្លើង លូបង្ហូរទឹកតបណ្ដាញទឹកបន្ទប់ទឹក និងដាំកូនឈើជាច្រើនផងដែរ។
លោកជំទាវឧកញ៉ាបរិញ្ញាជីវិតបណ្ឌិតគុណធម៌សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និង
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថាការកសាងសមិទ្ធផលទាំងអស់នេះមានរយៈពេលជាងបីឆ្នាំដោយមានការចូលរួមពីសប្បុរសជនពុទ្ធបរិស័ទចំណុះជើងវត្តនិងព្រះចៅអធិការវត្តសហការគ្នាដើម្បីរៀបចំកសាងវត្តនេះឡើង។
ហើយដើម្បីអោយពុទ្ធសាសនាមានការរីកចំរើនលុះត្រាយើងទាំងអស់គ្នាជាអាចារ្យគណកម្មការចំណុះជើងវត្តទាំងអស់ខិតខំជួយឧបត្ថម្ភគាំទ្រនិងជួយផ្សព្វផ្សាយពីពុទ្ធសាសនាដើម្បីឲ្យវិស័យពុទ្ធសាសនាមិនមានការបាត់បង់។
គណ:អធិបតីបានបញ្ជាក់ថា៖សមិទ្ធផលទាំងប៉ុន្មាននៅក្នុងវត្តមន្នីពោធិញ្ញាណហៅវត្តព្រែកកំពុងស្ដេចនេះគឺជាការចូលរួមរបស់សប្បុរសជនមន្ត្រីរាជការពុទ្ធបរិស័ទចំណុះជើងវត្ត សូមឲ្យជួយនិងខិតខំ ថែរក្សាឲ្យបានគង់វង្សព្រោះសាសនាព្រះពុទ្ធគឺជាសហសាសនារបស់រដ្ឋ។ ជាចុងក្រោយឯកឧត្តម សុខ លូ និងលោកជំទាវឧកញ៉ាបរិញ្ញាជីវិតបណ្ឌិតគុណធម៌សៀងចាន់ហេងបានបំពាក់មេដៃស្ថាបនាជាតិជូនដល់សប្បុរសជននិងចែកអំណោយសម្ភារៈដល់ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សផងដែរ ។





































