​ជប៉ុន​សាងសង់​ទំនប់​បេតុង​ប្រវែង ៣៧០​គីឡូម៉ែត្រ​ការពារ​រលក​យក្ស ស៊ូណាមិ​

0

​ ​រដ្ឋាភិបាល​ជប៉ុន​ឡើង​គម្រោង​សាង សង់​ជញ្ជាំង​បេតុង​តាម​បណ្ដោយ​ឆ្នេរ សមុទ្រ​ប្រវែង​៣៧០​គីឡូម៉ែត្រ​ដើម្បី​ការ ពារ​ទប់ស្កាត់​រលក​យក្ស​ស៊ូណាមិ​ដែល វាយប្រហារ​បំផ្លាញ​ជប៉ុន​ដូច​កាលពី​ឆ្នាំ ២០១១ ។​ ​តាម​របាយការណ៍​ជាបឋម ការដែល សាងសង់​ជញ្ជាំង​ថ្ម​ការពារ​តំបន់​ប្រជុំជន

នៅតាម​ឆ្នេរសមុទ្រ​ជប៉ុន​ត្រូវ​ចំណាយ ទឹកប្រាក់​រហូតដល់​៨,៥​ពាន់​លាន​ដុល្លារ​។ ជញ្ជាំង​បេតុង​ដែល​ត្រូវ​សាងសង់​មុន គេ​បង្អស់​ស្ថិតនៅ​តំបន់​ហ្វូ​គូ​ស៊ី​មា ម៉ា យ៉ា​ហ្គី និង​អាយ​វាយ​តេ ។ ​ប៉ុន្ដែ​គម្រោង​សាងសង់​ខាងលើ​ចាំ បាច់​ត្រូវតែ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ នៅក្នុង​តំបន់ ។ ពលរដ្ឋ​ក្នុង​តំបន់​បាន និយាយ​ឱ្យដឹងថា តើ​ជញ្ជាំង​បេតុង​ប៉ុន ណា ទើប​អាច​ទប់ទល់​នឹង​រលក​យក្ស​ស៊ូ ណា​មិ​បាន ។ ពលរដ្ឋ​មួយចំនួន​ក៏បាន បញ្ជាក់​ផងដែរ​ថា ការសាងសង់​នោះ ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន ហើយ​ខ្លាច ក្រែង​គ្មាន​ប្រសិទ្ធភាព ពេល​រលក​យក្ស ស៊ូណាមិ​វាយប្រហារ ដោយ​សូម្បីតែ​ផ្ទះ មាន​គ្រឹះ​រឹងមាំ​៣-៤​ជាន់​ផង​នោះ​ក៏ត្រូវ ដួលរលំ​ផង​នោះ ។ ​ការរញ្ជួយ​ដី​រលក​យក្ស​ស៊ូណាមិ​នៅ ជប៉ុន​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១១ បានសម្លាប់​ជាង​១​សែន​នាក់ បំផ្លាញ ទ្រព្យសម្បត្ដិ​ក្នុង​បរិវេណ​ទ្រង់ទ្រាយ​ធំ បង្ក ឱ្យមាន​វិបត្ដិ​បរមាណូ មិន​ធ្លាប់​មាននៅ លើ​ពិភពលោក​រយៈពេល​៧​ឆ្នាំ បង្ក​ឱ្យ​បែក ធ្លាយ​សារធាតុ​វិទ្យុសកម្ម​នៅ​រោងចក្រ បរមាណូ​ហ្វូ​កូ​ស៊ី​ម៉ា