លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបសំណោះសំណាលសួរសុខទុក្ខ ពីជីវភាពរស់នៅ ក៏ដូចជាស្ថានភាពការងារឈរជើង របស់កងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៤ និងគណៈបញ្ជាការកងឯកភាពទិសទី១ ប្រាសាទព្រះវិហារ។
ក្រោមការគោរពភារវៈកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឯកលោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ លោកលោក តំណាងបញ្ជាការដ្ឋានអង្គរ លោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំណុះយោធភូមិភាគទី៤ និងលោកមេបញ្ជាការ មេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង និងបណ្តាការិយាល័យជំនាញកងពលធំអន្តរាគមន៍លេខ៣។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍សង្ខេបខ្លី ស្តីពីការរស់នៅឈរជើងរបស់កងកម្លាំង ក៏ដូចជាសភាពការតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ ដែលអានដោយលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានចប់។
លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងឈរលើស្មារតីទទួលសុខត្រូវខ្ពស់ ក្នុងកាតព្វកិច្ចឈរជើងការពារទឹកដីតាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ បានយ៉ាងល្អប្រសើរ ជាមួយកងកម្លាំង
ប្រទេសជាប់ព្រំដែន។ ពិសេសការអនុវត្ត នូវយុទ្ធសាស្ត្រ០៣ សកម្មភាព១០ និងបទបទបញ្ជា១១ចំណុះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកន្លងមកបានយ៉ាងល្អ ក្លាយជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕សួនលីណា




































