ល្បឺថាលោកឧកញ៉ា លឹម ហេង ថៅកែកាស៊ីណូ រកស៊ីជំនួញ ឈើប្រណិតគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាប

0

ឧត្ដរមានជ័យ៖ តាមប្រភពច្បាស់ការបានប្រាប់ថា លោកឧកញ៉ា លឹម ហេង ថៅកែកាស៊ីណូ បានដាក់មេការឈ្មោះប៉េ ពី អោយដើរប្រមូលទិញឈើប្រណិតយ៉ាងអនាធិបតេយ្យ មិនកោតញញើតមន្ត្រីអាជ្ញារមានសមត្ថកិច្ចណាឡើយ។
ជាក់ស្ដែងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍ចេញពីភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យថា លោកឧកញ៉ា លឹម ហេង ថៅកែការស៊ីណូបានបញ្ជាកូនចៅឈ្មោះ ប៉េ ពី អោយធ្វើសកម្មភាពលើកឈើ ធ្នង់ សុក្រំ ផ្ចឹក ដែលសុទ្ធសឹងជាឈើប្រណិតនិងធ្វើសកម្មភាពលើកឈើទាំងកណ្ដាលថ្ងៃដោយមិនក្រោតក្រែង ឬញញើតមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះឡើយព្រោះអាងខ្លួនជាលោកឧកញ៉ា និងជាអ្នកមានលុយ មានអំណាចក្នុងខេត្តហើយបានធ្វើអោយ មន្ត្រីអាជ្ញារធមានសមត្ថកិច្ច មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធជុំវិញស្រុកនិងខេត្ត ខ្លាចរអារមិនហ៊ានចេញមុខបង្ក្រាបនោះទេ សូម្បីតែឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តក៏មិនហ៊ានចេញបទបញ្ជាបង្ក្រាបរថយន្ដដឹកបទល្មើសឈើរបស់លោកឧកញ៉ា លឹម ហេង ដែលប្រព្រឹត្តបទល្មើសទាំងកណ្ដាលថ្ងៃនេះដែរ ធ្វើអោយសកម្មភាពលើកឈើនៅចំពោះមុខមហាជននិងដឹកជញ្ជូនឈើប្រណិតឆ្លងកាត់ស្រុកអន្លងវែងយ៉ាងរភើយ។

ពលរដ្នក្នុងខេត្តឧត្ដរមានជ័យរងចាំមើលចំណាត់ការរបស់ឯកឧត្ដម ប៉ែន កុសល្យ អភិបាល ហ៊ានចេញបទបញ្ជាទប់ស្កាត់ និងបង្ក្រាបរថយន្ដដឹកបទល្មើសឈើប្រណិតដែរឬទេ? រឺមួយដូចពាក្យគេនិយាយថា ឯកឧត្ដម អភិបាលខេត្ត ប៉ែន កុសល្យមិនហ៊ានប្រើកណ្ដាប់ដៃដែក និងបង្ក្រាបបទល្មើសមួយនេះ ៕BRT