មន្ទីរបញ្ចកោណអាមេរិកបាន សម្រេចបញ្ជូនបន្ថែមទាហានទៅកាន់ អ៊ីរ៉ាក់ ក៏ដូចជាយន្ដហោះគ្មានមនុស្ស បើកដើម្បីទប់ទល់នឹងការវាយប្រហារ ចូលដណ្ដើមកាន់កាប់ទីក្រុងបាដាដពី ក្រុមអ៊ិស្លាមផ្ដាច់ខ្លួន ទាមទារបង្កើត ប្រទេសអ៊ិស្លាមដាច់ដោយឡែកនៅក្នុង ប្រទេស
អ៊ីរ៉ាក់ និងស៊ីរី ។ កម្លាំងទាហានអាមេរិកបានបង្កើន ការការពារទីទាំងសំខាន់ៗ ដូចជាអាកាស យានដ្ឋានអន្ដរជាតិក្នុងក្រុងបាដាដ ទីតាំង ឃ្លាំងអាវុធអ៊ីរ៉ាក់ជាដើម ដោយព្រួយ បារម្ភខ្លាចទីតាំងដ៏សំខាន់ៗទាំងនោះធ្លាក់ ទៅក្នុងដៃក្រុមដែលមានទំនាក់ទំនងជិត ស្និទ្ធនឹងភេរវករអាល់កៃដា ។ នៅពេលនេះ ប្រធានាធិបតីអាមេរិក កំពុងតែស្ទាក់ស្ទើរក្នុងការជួយអន្ដរាគមន៍ វាយប្រហារតាមដែនអាកាសទៅលើ ក្រុមឧទ្ទាមអ៊ិស្លាមដើម្បី
ការពារពលរដ្ឋ អ៊ីរ៉ាក់ ។ ពលរដ្ឋអាមេរិកមួយចំនួនធំ មិនចង់ឱ្យអាមេរិកបញ្ជូនទាហានវិល ត្រឡប់ទៅកាន់អ៊ីរ៉ាក់នោះឡើយ ហើយ កាតព្វកិច្ចរបស់អាមេរិកនៅទីនោះបាន បញ្ចប់ទៅហើយ ដូច្នេះសន្ដិសុខ សណ្ដាប់ ធ្នាប់ស្ថិតនៅលើកម្លាំងរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ ។ ក៏ប៉ុន្ដែអាមេរិកព្រួយបារម្ភនៃការ កើនឡើងក្រុមភេរវករអាចគំរាម កំហែងដល់សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុង តំបន់ទាំងមូល ក៏ដូចនៅលើទឹកដីអាមេ រិកផងដែរ ក្រោយពេលដែលក្រុមឧទ្ទាម អ៊ិស្លាមបានគំរាមថា ប្រសិនបើអាមេរិក លូកដៃនោះ គោលដៅវាយប្រហាររបស់ ក្រុមភេរវករគឺទៅលើពលរដ្ឋអាមេរិក នៅគ្រប់ទិសទីជុំវិញពិភពលោក ។ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងមក អាមេរិកបានបញ្ជូនទាហានបន្ថែម ២០០នាក់ចូលទៅកាន់
ប្រទេសអ៊ីរ៉ាក ក្នុងគោលដៅបង្កើនការការពារនៅ ស្ថានទូតអាមេរិក និងទីតាំងសំខាន់ៗ មួយចំនួនទៀត ។ មន្ទីរបញ្ចកោណក៏បាន បញ្ជូនឧទ្ធម្ភាគចក្រចម្បាំង និងយន្ដហោះ គ្មានមនុស្សបើកទៅតាមដានសកម្ម ភាពនៅអ៊ីរ៉ាក់ ហើយអាចជួយអន្ដរាគមន៍ បានទាន់ពេលវេលា ។ សកម្មភាពបញ្ជូនកម្លាំងទាហានទៅ កាន់អ៊ីរ៉ាក់របស់អាមេរិកអាចនឹងជួយ ដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ដ្រី អាល់ ម៉ាឡីគី បណ្ដេញក្រុមឧទ្ទាម អ៊ិស្លាមឱ្យឃ្លាតឆ្ងាយពីក្រុងបាដាដនៅ ពេលក្រុមនេះធ្វើសកម្មភាពយ៉ាងខ្លាំង នៅទីនោះដើម្បីដណ្ដើមការគ្រប់គ្រង ក្រុងបាដាដ ។
មន្ដ្រីជាន់ខ្ពស់អាមេរិកមួយរូបដែល មិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អាមេ រិកអាចបង្កើតទីបញ្ជាការយោធារួមនៅ ភាគពាយព្យជាតំបន់គ្រប់គ្រងស្វយ័ត របស់ជនជាតិ ឃើដ នៅអ៊ីរ៉ាក់ក្នុងការ ទប់ទល់ជាមួយក្រុមអ៊ិស្លាម ISIL ។ ក្រុមអ្នកវិភាគជឿជាក់ថា ប្រសិនបើ អាមេរិក និងបណ្ដាប្រទេសលោកខាង លិចជួយអន្ដរាគមន៍ទាន់ពេលវេលាទេ នោះ ទីក្រុងបាដាដ ឬប្រទេសអ៊ីរ៉ាក់ទាំង មូលនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធនឹង ក្រុមអាល់កៃដាជាក់ជាមិនខាន