(ស្វាយរៀង)៖មានរថយន្តយីឌុបវ៉េអងនិងរថយន្តធុនធំ៥ទៅ៦គ្រឿងផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយទើបបើកឆ្លងដែនតាមប៉ុស្តិ៍របៀងព្រំដែនសំយ៉ោងស្ថិតនៅឃុំសំយ៉ោងក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងដើម្បីផ្ទេរទំនិញដាក់រថយន្តពាក់ស្លាកលេខវៀតណាមផ្សេងចេញទៅវៀតណាមទាំងយប់អាធ្រាតដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារនឹងបើកបារ៉ាស់ជូនដំណើរអោយដោយរលូនទៀតផងដោយមិនគិតពីការខូចខាតផ្លូវលំនោះទេនេះតាមសេចក្តីពីពលរដ្ឋកាលពីយប់ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៩ ។
ពាក់ព័ន្ធទៅនឹងរថយន្តដឹកទំនិញដែលឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះក្រុមអ្នកសារព័ត៍មានពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេនាព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩នេះដោយសារគ្មានប្រភពទាក់ទងបាន ហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនេះក៏មិនសូវនៅកន្លែងនោះដែរ។
បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា៖រថយន្តទាំងអស់នេះមានទំនិញ ដូចជា គ្រឿងអេឡិចត្រូនិក ជជុះ ដូចជា ម៉ាសុីនត្រជាក់ ទូទឹកកក កង្ហារ ម៉ាសុីនបោកខោអាវ កង់ ពុំមានអ្វីសំខាន់នោះទេហើយក៏គ្មានខុសច្បាប់ដែរគេបង់គយនៅកំពង់សោមរួចហើយ ។ ដោយឡែកពលរដ្ឋ ក៏ដូចជាភ្នែកមហាជនដែលរស់នៅតំបន់នោះចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា៖អោយតែពេលប្រលប់ៗគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញពេញគ្របតង់កៅស៊ូជិតឆ្លងតាមច្រករបៀងព្រំដែនសំយ៉ោងនេះរហូតមិនដឹងថាដឹកអីនោះទេរហូតដល់ម៉ោង១១ទៅ ១២អាធ្រាតទើបឃើញមានក្បួនរថយន្តទាំងអស់នោះបើកចេញមកវិញដោយរថយន្តទទេស្អាតល្អណាស់។
ពលរដ្ឋឆ្ងល់ថាៈចុះបើទំនិញស្របច្បាប់ចំាបាច់អីចងតង់បិតជិតហើយចេញតែពេលយប់នឹងចេញឆ្លងដែនទៅក្រៅប្រទេសតាមច្រករបៀងដូច្នេះមិនព្រមចេញតាមច្រកទ្វារអន្តរជាតិរឺច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យដូច្នេះទៅវិញ? សង្ស័យមានរបស់ពិសេសនៅក្នុងក្បួនរថយន្តទាំងនោះទេដឹង?ទើបការលាក់លៀមបែនេះ។ប្រភពដដែលបានឱ្យដឹងទៀតថាៈ រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំងយប់នេះគឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយតាំងពីលើមកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមច្រករបៀងបានគ្មានអ្នកមករំខានពីសមត្ថកិច្ចអីបន្តិចសោះ។
សូមបញ្ជាក់ផងដែរថា៖កន្លងមកសមត្ថកិច្ចធ្លាប់ធ្វើការឃាត់និងធ្វើការឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោកគង់ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយនិងរដ្ឋាករខេត្ត នគបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមានស្រា Hennessy XOដបធំ ដបវែង រាប់សិបកេះ និងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខ ទៀត៕





































