ដំណាំ​ពោត​ក្រហម​ របស់​កសិករ​ នៅ​ស្រុក​កោះសូទិន​ ទទួល​បាន​ទិន្នផល​ល្អ​ និង​មានទីផ្សារ​សមរម្យ​

0

កំពង់ចាម​:​ ប្រជាកសិករ​​មួយចំនួន​ដែល​រស់នៅ​តំបន់​កោះប៉ែន​ ជាពិសេស​អ្នក​ភូមិ​ទី៧​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ ដោយ​ពួក​គាត់​បានងាកមក​ដាំដុះ​ពូជ​ដំណាំ​ពោត​ក្រហម​ របស់​ក្រុមហ៊ុន​ស៊ីភី​ ព្រោះត្រូវចំណាយដើមទុនអស់តិច​ ដែល​ទទួលបានទិន្នផលខ្ពស់​ ហេីយ​តម្លៃ​ទីផ្សារ​គឺអាចទទួលយកបាន ។

កសិករ​ដែល​ជា​ម្ចាស់​ចំការ​ពោត​ក្រហម​ខាងលេី​ បាន​លើក​ឡើង​ថា​ ក្រោយ​ពី​ទទួល​ការ​ណែនាំ​ពី​តំណាង​ក្រុមហ៊ុន​ស៊ីភី​ គាត់​បាន​ជ្រើសរើស​យក​ពូជ​ដំណាំ​ពោត​ក្រហម​២០១​ និង៦៣៩​ដោយ​ត្រូវ​ចំណាយ​ដើម​ទុន​អស់​តិច​ និង​ទទួលបានទិន្នផលខ្ពស់ ព្រមទាំង​មានទីផ្សារល្អ ដោយ​ឈ្មួញមកប្រមូលទិញដល់ផ្ទះ និងចំការ​តែម្ដង​ ក្នុង​តម្លៃសមរម្យដែលយើងទទួលយកបាន ពោលគឺក្នុងមួយគីឡូ ក្រាមប្រមាណជា៨២០រៀល ដែលតម្លៃនេះទូទាន់ទៅគឺអាចបាន ប្រាក់ចំណេញ​គួរសម​ ។

ក្នុង​ពិធី​​ធ្វើ​បទបង្ហាញ​ជា​មួយ​បងប្អូន​ប្រជាកសិករ​ប្រមាណ​ជា៦០០នាក់​ នារសៀលថ្ងៃ​ទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះ​ លោក​ សុវត្តិ ចៃខ្លា តំណាងក្រុមហ៊ុន ស៉ីភី បាន​លើក​ឡើង​ថា​ ក្រុមហ៊ុនចារើនផ្លែនថេរសិន រឺ CP Group បានមកចុះវិនិនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៦ ដែលមានរោងចក្រផលិតសត្វធំជាងគេនៅកម្ពុជា ក្នុង​ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលទទួលទឹញពោតក្រហមពីកសិករផងដេរ ។

ជាមួយ​គ្នា​នោះ​ លោក​ចៅ សុផល ទីព្រឹក្សាបច្ចេកទេសក្រុមហ៊ុនស៉ីភី ផ្នែកដំណាំ និងជីគីមី​ បានណែនាំពីបច្ចេកទេសទំនើបៗ និងពូជពោតថ្មីដែលផ្តល់ទិន្នផលខ្ពស់ ជាពិសេសពូជពោត ស៉ីភី ២០១ ដែលមានអាយុកាលខ្លី ៩០ថ្ងៃប្រមូលផល និងពូជពោត ៦៣៩ ដែលមានផ្លែធំកាច់ងាយទិន្នផលខ្ពល់ប្រមូលផលជាស្នូលពី ១២-១៥តោន ក្នុងមួយហិកតា និងបានណែនាំពីជីស៉ីភីដែលមានគុណភាពខ្ពស់ផងដែរ ។​

គួររំលឹក​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ​ ខណៈ​ដែល​ឯកឧត្ដម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ​ នៅ​​​ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ដោយ​ឯកឧត្តម​បាន​លើក​ឡើង​អំពី​ បញ្ហាតម្លៃពោត ជម្រាបជូនកសិករថា​ ថ្មីៗនេះ រដ្ឋាភិបាលបានយកពន្ធលើការនាំចូលពោត បំណងកាត់បន្ថយការនាំចូល រួចបង្វែរទិសដៅរបស់ក្រុមហ៊ុនផលិតចំណីសត្វ​ ឲ្យងាកមកប្រមូលទិញផលិតផលពោតក្នុងស្រុកវិញ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក​ ដែលនេះជាគោនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល​ ៕