ព្រះសីហនុ ៖ ថ្ងៃសៅរិ៍ទី២៣ខែកុម្ភៈឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិសេសដើ្បម្បីពិភាក្សាបញ្ហាជួសជុលកែលម្អផ្លូវនិងលូជាច្រើនខ្សែក្នុងក្រុងព្រះសីហនុុ អោយមានភាពល្អប្រសើរឡើងវិញ។ក្នុងនោះផ្លូវខ្លះគ្រោងពង្រីកបន្ថែមផងដែរ។
ចំពោះមុខនេះរដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងធ្វើលូនិងផ្លូវ៤០០ ទទឹង១៣ម ប្រវែង ១,៣៥០ម (ផ្លូវក្រោយផ្ទះសម្តេចតេជោ)និងប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ដោយតម្រូវអោយមានការចូលរួមបដិភាគពីអ្នកមានដីមានផ្ទះនៅតាមដងផ្លូវក្នុងតំបន់នេះ។តាមអនុសាសន៍អភិបាលខេត្ត កិច្ចការនេះប្រគល់អោយមន្ទីរសាធារណៈការជាអ្នកធ្វើហើយគ្រោងនឹងចាប់ផ្តើមនៅដើមខែមីនាឆ្នាំ២០១៩ខាងមុខនេះ។
បើតាមអភិបាលខេត្តព្រះសីហនុ លោកបានគូសបញ្ជាក់ប្រាប់ថា ផ្លូវជាច្រើនខ្សែរ(២២គម្រោង)គ្រោងនឹងជួសជុលកែលម្អឡើងវិញតាមគម្រោងអទិភាពនិងទំហំថវិកាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។




































