ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កំពុងរងការរិះគន់សំណាក់ពីប្រជាពលរដ្ឋនិង

0

ខេត្តកំពត៖ ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មីស្រុកទឹកឈូ ខេត្តកំពត កំពុងរងការរិះគន់សំណាក់ពីប្រជាពលរដ្ឋនិងសប្បុរសជនអ្នកកសាងផ្លូវលំសំរាប់បំរើសេចក្តីត្រូវការប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងច្រាបនេះយ៉ាងខ្លាំង។

ដោយសារតែក្រុមហ៊ុនបូមខ្សាច់មួយនេះ បានយកផ្លូវលំនៅក្នុងភូមិខាងលើដែលសប្បុរសជនបានចំណាយថវិកាកសាងផ្លូវមួយខ្សែដែលមានប្រវែង២០០០ម៉ែត្រ សំរាប់បំរើប្រជាពលរដ្ឋនៅក្នុងភូមិនេះ ប៉ុន្តែពេលនេះត្រូវបានក្រុមហ៊ុនចិនធ្វើអាជីវកម្មបូមខ្សាច់លក់បានយកផ្លូវដែលសប្បុរធ្វើជូនប្រជាពលរដ្ឋខាងលើដឹកខ្សាច់បំផ្លាញផ្លូវ ដោយមិនជួយចេញលុយកសាងមួយរៀលសោះ។

ហើយនៅពេលប្រជាពលរដ្ឋរងការលំបាកដោយដីហុយប៉ះផ្ទះសំបែងរបស់ពួកគាត់ផង ផ្លូវចង្អៀតពេលកូនពួកគាត់ជិះកង់ម៉ូតូទៅរៀនផងនោះពួកគាត់ក៏បានឯកភាពគ្នាជាមួយសប្បុរសជនអ្នកកសាងផ្លូវលំនេះ ធ្វើបារះបិទផ្លូវរថយន្តធំ ទុកត្រឹមតែផ្លូវរឺម៉កនិងគោយន្តដែលអ្នកភូមិបើកបរបានស្រាប់តែមិនបានមួយថ្ងៃផង ត្រូវបានមេការក្រុមហ៊ុនបូមខ្សាច់គឺជនជាតិចិនពីរនាក់បានមកដកបង្គោលដែករនាំងនោះចេញវិញ ដោយមិនមាន
ការសម្របសម្រួលពីប្រជាពលរដ្ឋនិងតំណាងអ្នកកសាងផ្លូវនេះឡើយ។

បញ្ហាខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនេះរួមទាំងអ្នកចំណាយថវិកាកសាងផ្លូវនេះមានការថ្នាំងថ្នាក់យ៉ាងខ្លាំងជាមួយក្រុមហ៊ុនបូបខ្សាច់ខាងលើក៏ដូចអាជ្ញាធរនៅមូលដ្ឋានថាហាក់ដូចជាគ្មានការសម្របសម្រួល
រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋអ្នកកសាងផ្លូវដែលក្រុមហ៊ុនកំពុងយកផ្លូវនេះធ្វើអាជីវកម្មដឹកខ្សាច់ឲ្យជួយចេញថវិកាបដិភាគចំនួន៥០%សំរាប់ជួសជុលការខូចខាតផ្លូនេះឡើយ៕