(កំពង់ធំ)៖ ដើម្បីចូលរួមថែរក្សានូវទំនៀមទម្លាប់វប្បធម៌ប្រពៃណីនិងសម្បត្តិធម្មជាតិឲ្យបានកង់វង្សយូរអង្វែងប្រជាពលរដ្ឋភូមិត្រពាំងថ្មឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំបានរៀបចំពិធីពិធីឡើងអ្នកតានិងបំបួសដើមឈើនៅក្នុងព្រៃសហគមន៍ឃ្មុំស្រករថ្លុកឬស្សីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០១៩។
លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានលើកឡើងថាការរៀបចំពិធីឡើងអ្នកតានេះគឺមានតាំងពីយូរយារណាស់មកហើយហើយពេលនេះបងប្អូនប្រជាពលរដ្ឋបានរៀបចំពិធីឡើងអ្នកតានេះគឺដើម្បីជាកម្លាំងសាមគ្គីមួយក្នុងការបណ្ដេញនូវឧបទ្រពចង្រៃនិងដើម្បីសុំសេចក្តីសុខព្រមទាំងសុំទឹកភ្លៀងដើម្បីស្រោចស្រពភោគផលរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដើម្បីរក្សាទុកឱ្យបានយូរអង្វែងដល់ក្មេងជំនាន់ក្រោយបានដឹងបានឃើញនិងបានឮ ។
លោកបន្តថាការឡើងអ្នកតាគឺជាការបង្ហាញចាស់ស្រុកដែលបានទទួលមរណភាពទៅរាប់រយឆ្នាំគឺហៅថាអ្នកតាដោយលើកឈ្មោះមក ឧទ្ទិស ហើយការឡើងអ្នកតាដែរគឺកាលណាមានរោងថ្មីគឺគេធ្វើពិធីដង្ហែជុំវិញរោថ្មី ៣ ជុំដោយមានបទចម្រៀងផ្សេងៗនិងមានខ្លះគុនដាវគុនដំបងជាដើមពេលខ្លះកូនចៅអ្នកស្រុកមានការឈឺដង្កាត់បានយកកូនចៅមកឲ្យអ្នករូបស្តោះផ្លុំដើម្បីឲ្យបានជាសះស្បើយ ។មួយទៀតនៅទីនេះដែលជាតំបន់ព្រៃឈើគឺបានធ្វើពិធីបំបួសដើមឈើគឺជាគំនិតមួយរបស់ចាស់ស្រុកដើម្បីឱ្យប្រជាពលរដ្ឋបានថែទាំព្រៃឈើដោយយកស្បង់ឬក្រណាត់មកព័ទ្ធជុំវិញដើមឈើក្នុងការថែរក្សាព្រៃឈើកុំឱ្យមានការកាប់បំផ្លាញជាដើម។
លោក អ៊ឹម គីម ជាសម្បត្តិសមាជិកសហគមន៍ឃ្មុំស្រករថ្លុកឬស្សីបានរៀបរាប់ថាសហគមន៍របស់លោកក៏កើតនៅឆ្នាំ ១៩៩៩ ដោយមានផ្ទៃដី ៦០១ ហិចតា តែមិនមានអ្នកណាបានជួយនោះទេក៏ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ នេះក៏មានអង្គការ AFD បានឧបត្ថម្ភនិងរៀបចំឱ្យកើតជាសហគមន៍នេះឡើងដោយឱ្យក្លាយជាតំបន់នេះជាតំបន់ទេសចរណ៍មួយហើយប្រជាពលរដ្ឋនៅតំបន់នោះមានការស្រលាញ់ទើបបាននាំគ្នាមកចូលរួមថែរក្សា។ លោកបានបន្តថាព្រៃឈើវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមានជនខិលខូច លួចអាដើមឈើខណៈពេលដែលបpណ្តាញសហគមន៍ព្រៃឈើ ចុងក្រោយបានលោកសំណូមពរដល់ ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់យើងទាំអស់គ្នា ។
យើងឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិនៅទីជិតទីឆ្ងាយបាននាំគ្នាមកធ្វើពិធីនេះដោយចូលរួមជាកម្លាំងសាមគ្គីមានការដាំស្លជាដើម។ការមកធ្វើពិធីនេះគឺដើម្បីសុំសេចក្តី សុខដើម្បីអូនរៀបចំទីសក្ការៈបូជាក្នុងការដេញ ឧបទ្រពចង្រៃហើយចង់រក្សាព្រៃឈើនេះឲ្យបានកូនចៅបានឃើញសប្បាយរីករាយក្លាយជាព្រៃតំបន់សហគមន៍ហើយចង់ក្លាយជាឱ្យក្លាយ ជាតំបន់ទេសចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋមានចំណូលទៅមុខនិងមានភាពរីកចម្រើន ។




































