មន្ទីរសង្គមកិច្ចខេត្ត​កំពង់ធំប្រគល់ប្រាក់បេឡាមរណសង្គ្រោះ ចំនួន ៤,លានរៀលដល់គ្រួសារសព

0

កំពង់ធំ៖ ក្រុមគ្រួសារសពឈ្មោះ ចាន់ សាធ អតីតជនពិការ បានទទួល ប្រាក់បេឡាមរណសង្គ្រោះ បន្ទាប់ពីបានមរណៈភាព កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរ សង្គមកិច្ច អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាង ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹក​នាំ​ក្រុមការងារ ស.អ.ក ស្រុក-ឃុំ បាន​ទៅបើក​ប្រាក់បេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ដល់គ្រួសារសពអតីតយុទ្ធជនពិការ ឈ្មោះ ចាន់ សាធ នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ពិធីប្រគល់ប្រាក់ បេឡាមរណសង្គ្រោះ ជូនដល់ក្រុមគ្រួសារសព ត្រូវបានចូលរួម ពីសំណាក់ បងប្អូន ក្រុមគ្រួសារ និង អាជ្ញាធរដែនដី  ប្រជាពលរដ្ឋ និងញាតិមិត្តបងប្អូន ចូលរួមផងដែរ ដែលជាការធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ កាន់តែទទួលនូវភាពកក់ក្តៅ ដែលមានសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ចុះជួយដោះ ស្រាយបានទាន់ពេលវេលា ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា កោតសរសើរចំពោះ លោក អ៊ាប ឈុនស្រ៊ាង អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ក្រុមការងារ ស.អ.ក ស្រុក-ឃុំ ដែលបានខ្នះខ្នែង ជួយដោះស្រាយទុក្ខធុរៈជូនដល់ បងប្អូនសាច់ញាតិសព ដែលកំពុងតែមានទុក្ខ បាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការនាំយកប្រាក់បេឡាមរណសង្គ្រោះ ជូនដល់ក្រុមគ្រួសារសព គឺត្រូវបានប្រគល់ជូនមិនឲ្យហួសពី មួយអាទិត្យ គឺត្រូវបានដោះស្រាយជូនសាច់ញាតិ ដោយមិនរងផលពិបាកដល់សាច់ញាតិ ទៅខ្ចីបុលគេយកលុយមកធ្វើ បុណ្យនោះទេ ដែលបានបង្ហាញ់ឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកលើអតីតយុទ្ធជន ដែលជាអ្នកមានគុណលើប្រទេសជាតិ ។

ដោយ  ប៊ុន រដ្ឋា