ដំរីឈ្មោល (ស្ត) មួយក្បាលដែលស្លាប់ជាយចំការប្រជាពលរដ្ឋមកដល់ថ្ងៃទី២៥កុម្ភះនេះរកមូលហេតុឃើញហើយ

0

មណ្ឌលគីរីៈ សត្វដំរីឈ្មោមួយក្បាលបានស្លាប់ ជាយព្រៃជិតចំការប្រជាពលរដ្ឋ មកដល់ថ្ងៃទី២៥កុម្ភះ២០១៩នេះ ត្រូវបានកម្លាំងជំនាញមន្ត្រីអនុរក្សសត្វព្រៃកែវសីមា រកមូលហេតុឃើញហើយ គឺគេស្លាប់ដោយសារ គ្រាប់កាំភ្លើងកែច្នៃ នេះបើយោងតាមរបាយការណ៍របស់កម្លាំងមន្រ្តីបរិស្ថានឧទ្យាននរៈសត្វព្រៃកែវសីមាដែលរាយការណ៍ជូនឯកឧត្តម អនុរដ្ឋលេខាធិការ។

លោកឌិនប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីនៅរសៀលថ្ងៃទី ២៥ កុម្ភៈ២០១៩បានប្រាប់ឲ្យដឹងថាមូលហេតុនៃការស្លាប់របស់ដំរីឈ្មោល(ស្ត)មួយក្បាលនេះ គឺគេស្លាប់ដោយសារគ្រាប់កាំភ្លើងកែច្នៃ តែលោកពុំទាន់បានបញ្ជាក់ថាគ្រាប់កាំភ្លើងកែច្នៃនោះមានពិសឬក៏អត់ពិសនោះយ៉ាងណានៅឡើយទេ ដោយកំពុងយកគ្រាប់នោះទៅធ្វើកោសល្យវិច័យ។

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា តាមការសន្និដ្ឋាន ដំរីញីមួយក្បាលនេះបានស្លាប់អស់រយៈពេលជិត១០ថ្ងៃហើយ នៅចំណុចចំការស្វាយចន្ទីជាប់ព្រៃខ្មោចស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មាននិយាមការ០៧០៩៤១៩,១៣៤៧៦១៩ ជាដំរីញី មានកំពស់២,៧០ម ប្រវែង៤,៥០ម ទទឹង១,៥០ម។

ដោយឡែក ខាងម្ចាស់ចំការ គាត់បានអះអាងថាចំការរបស់គាត់បានម៉ៅអោយទៅគេអស់ហើយក្នុងរដូវកាលប្រមូលផលស្វាយចន្ទីរ ជាទូទៅសត្វដំរីព្រៃតែងតែចូលទៅចំការស្វាយចន្ទីរ ហើយស៊ីផ្លែចន្ទី នៅរដូវប្រមូលផល នេះបើតាមចម្លើយរបស់ម្ចាស់ចំការស្វាយចន្ទីនោះ។