​ចៅហ្វាយខេត្ត​បញ្ជា​អោយ​ទប់ស្កាត់​កា​បំផ្លាញ​ភ្នំ​បុរាណ​ចំនួន​៣ នៅ​ក្រុង​សិរី​សោ​ភ​ណ័​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ចៅហ្វាយខេត្ត ចេញ​បញ្ជា​អោយ​ក្រុមហ៊ុន​កាយ​ភ្នំ​បុរាណ​ចំនួន​៣​ក្នុង​ក្រុង​សិរី​សោ​ភ​ណ័ ប​ញ្ឃ​ប់​សកម្មភាព​បំផ្លាញ​ភ្នំ​ជាបន្ទាន់​ពុំ​នោះទេ អាជ្ញាធរខេត្ត​ច្បាស់​ជា​និង​ចាត់ការ​ទៅលើ​ជន​ណា​ដែល​បំផ្លាញ​ប​តិក​ភ​ណ៏​ជាតិ​ជាមិនខាន​ឡើយ បើសិនជា​មិន​ព្រម​ប​ញ្ឃ​ប់​

សកម្មភាព​កាយ​យក​ដីភ្នំ​ទៅ​លក់​បែប​អាណាធិបតេយ្យ​ទេនោះ​។​ ​បទបញ្ជា​មិនអោយ​កាយ​ភ្នំ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​២ ៣០​នាទី​ល្ងាច ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​សាលប្រជុំ​ខ របស់​សាលាខេត្ត​បន្ទាយមានជ័យ​តែម្តង ដែលមាន​មន្ត្រី​បរិស្ថាន មន្ត្រី​រែ​ថាមពល អភិបាល​ក្រុ​សិរី​សោ​ភ​ណ័ មន្ទី​ជំនាញ​សំខាន់ៗ​ជាច្រើនរូប​ទៀត ដែល​បាន​ចួ​ល​រួម​ទទួលយក​បទបញ្ជា​រឿង​ទប់ស្កាត់​កា​បំផ្លាញ​ភ្នំ​បុរាណ ដែលជា​ភ្នំ​ប្រ​វ​ត្ត័​សាស្ត្រ​ពី​ដូនតា​មក​ម្លេះ ឥលូវ​ស្ទើរ​រាប​ដល់​ដី​ទៅហើយនោះ​។​

​សូមបញ្ជាក់​ដែលថា ភ្នំ​ចំនួន​៣​ដែល​ចៅហ្វាយខេត្ត​ដាក់បទបញ្ជា​ទប់ស្កាត់​មិនអោយ​ឈ្មូ​ញ​បន្ត​កាយ​យក​ថ្ម​ដី​ទៅ​លក់​នោះ គឺមាន​ភ្នំ​ស្វាយ ភ្នំ​បាក់ ភ្នំ​ជ​ញ្ញាំ​ង ដែល​បាន​រង​នូវ​កា​បំផ្លិច បំផ្លាញ​ស្ទើ​រាប​ដល់​ដី​ទៅហើយនោះ ឥឡូវ​ត្រូវ​អាជ្ញាធរខេត្ត ដាក់​ផែន​ក្តៅ​ទប់ស្កាត់​ហើយ មិនដឹងថា​វិធានកា​ខាងលើ​នោះ មាន​ប្រសិទ្ធភាព ដែរ រឺ​អត់ ព្រោះ​ចៅហ្វាយខេត្ត​៣​ជំនាន់​ហើយ ដែល​មានតែ​បទបញ្ជា ហើយ​គ្មាន​វិធានកា​ក្តៅ​នោះឡើយ ទើប​ធ្វើអោយ​ក្រុម​ជន​មានអំណាច ដែលមាន​រហូតដល់​ពាក់​ផ្កាយ​លើ​ស្មារ មិន​ខ្លាចញញើត​ទៅលើ​ចំណាត់កា​របស់​អាជ្ញាធរ​ខេត្ត កន្លងទៅ​។​ ​

ពលរដ្ឋ​ជាច្រើន​ដែល​លឺ​វិធានកា​ទប់ស្កាត់​ទៅលើ​ជន​មានអំណាច​ដែល​ពាក់​ព​ន្ធ័​រឿង​បំផ្លាញ​ភ្នំ​ប្រ​វ​ត្ត័​សាស្ត្រ​នោះ បាននាំគ្នា​អប់អរសាទ​រហើយ​សង្ឃឹម​ថា ចំណាប់​កា​ក្តៅគគុក​នោះ​ច្បាស់​ជាមាន​ប្រសិទ្ធ​ភាពជា​មិនខានឡើយ ប៉ុន្តែ​ពលរដ្ឋ​ក៏បាន​សំ​ណូ​រពរ​ទៅដល់​អភិបាលខេត្ត​ផងដែរ សូមអោយ​មាន​ចំណាប់​ការ​ទៅលើ​ជន​មានអំណាច​ដែល​កំពុង​កាយ​បំផ្លាញ​ភ្នំ​តូច ភ្នំ​ធំ ក្នុងស្រុក​មង្គល​បូរី ភ្នំ​ព្រះនេត្រព្រះ ភ្នំ​លាភ ក្នុងស្រុក​ព្រះនេត្រព្រះ​ផង ពុំ​នោះទេ​ភ្នំ​ទាំងនោះ​រង​នៅ​កា​បំផ្លាញ​ជា​បន្តទៀត​ជាមិនខាន​។​ ​

លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​រំលឹក​ជាច្រើន​ដង​ទៅលើ​មន្ត្រី​របស់លោក​ថា រឿង​កាយ​បំផ្លាញ​ភ្នំ​នេះ គឺ​លោក​បាន​បញ្ជា​អោយ​ផ្អាក​សកម្មភាព​យូ​ណាស់​មកហើយ ចុះ​ហេតុ​អី​នៅតែមាន​បន្តទៀត​នោះ លោក​អភិបាល​បានកំណត់​នៅក្នុង​អង្គប្រជុំ​ចុងក្រោយ​ថា ក្នុងនាម​អា​ជ្ញ​ធរ គឺ​ធ្វើយ៉ាងណា​ត្រូវតែ​រក្សា​សណ្តាប់ធ្នាប់ រក្សា​បរិស្ថាន រក្សា​សោ​ភ​ណ៏​ភាព​ទីក្រុង និង​ទីប្រជុំជន​អោយបាន​ល្អ​ជូន​ពលរដ្ឋ​អោយ​ទាល់តែ​បានសំរេច​ដើម្បី​ផល​ប្រយោគ​ជនរួមជាតិ​តែប៉ុណ្ណោះ ក្នុងនោះ​ដែល​លោក​អភិបាលខេត្ត​បាន​បញ្ជា​អោយ​លោក​ប្រធាន​មន្ទី​រែ​ថាមពល ចុះ​ទៅដល់​គោលដៅ​ជាបន្ទាន់​ដើម្បី​ធ្វើ​សកម្មភាព​ទប់ស្កាត់​កា​បំផ្លាញ​ភ្នំ​ប្រកបដោយ​ជោគជ័យ​ចាប់ពី​ថ្ងៃ​ដាក់បទបញ្ជា​នេះ​ត៏​ទៅនោះ​៕​ដោយ​ពៅ​រី​