អាមេរិក​បញ្ជូន​កម្លាំង​៣០០​នាក់​បន្ថែម​ខណៈ​អ៊ីរ៉ាក់​ប្រឈម​នឹង​ការ​បែកខ្ញែក​ជា​ចំណែកៗ​

0

​ ​ក្រុង​បា​កដាដ​៖ បន្ទាប់ពី​បញ្ជូន​នាវាចម្បាំង​ទៅកាន់​ឈូង​សមុទ្រ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចិត្ត​បញ្ជូន​កងកម្លាំង​ជាង ៣០០​នាក់​បន្ថែម ទៀត​ទៅកាន់​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ការពារ​ស្ថានទូត​ខ្លួន ខណៈ​សភា​អ៊ីរ៉ាក់​បាន​បើក​កិច្ចប្រជុំ ស្វែង​

ដំណោះស្រាយ ពាក់ព័ន្ធ​វិបត្តិ​ផ្នែក​និកាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ប្រកាស​កាលពី​ថ្ងៃទី​៣០ មិថុនា ថា សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ជូន​កម្លាំង​បន្ថែម​នូវ​មនុស្ស​៣០០​នាក់ រួមទាំង​បណ្តា​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មកកាន់​អ៊ីរ៉ាក់ ដែល​នៅ​ទីនោះ​ពួក​ជី​ហាដ​និយម​បាន​វាយ​រុលទៅមុខ​យ៉ាង​លឿន​រយៈពេល ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ។​ ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ឧ​ត្ត​មនា​វី​ច​ន ឃើ​រី ថ្លែងថា មនុស្ស​ប្រមាណ​ជា​២០០​នាក់​បាន​បញ្ជូន​មកដល់​អី​ុ​រ៉ា​ក់​កាលពី​ថ្ងៃទី​២៩ មិថុនា ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​ស្ថានទូត​អាមេរិក និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​បា​ដា​ដ ។ កម្លាំង​១០០​នាក់​ទៀត​ក៏ត្រូវ​មកកាន់​ក្រុង​បា​ដា​ដ ដើម្បី​ជួយ​ធានា​សន្តិសុខ និង​ជួយ​ទ្រទ្រង់​ខាង​ភ័ស្តុភា​រដែរ ។​ ​

បើតាម​ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា បញ្ជាក់​ច្បាស់​ថា «​កងកម្លាំង​ទាំងនេះ បានដាក់​ពង្រាយ ក្នុង​គោលបំណង​ការពារ​សន្តិសុខ ជូន ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​អាម៉េរិក ហើយ​ប្រសិនបើ​ចាំបាច់ នឹង​បើក​ការប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​»​។​ ​សូមបញ្ជាក់ថា មនុស្ស​ជិត​២.០០០​នាក់ ត្រូវស្លាប់​ក្នុង​ខែមិថុនា​។ យោងតាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០ មិថុនា ថា​ជន​ស៊ីវិល​១.៤០០​នាក់ ទាហាន​៣៨០​នាក់ ប៉ូលិស​១៥០​នាក់ បាន​ត្រូវស្លាប់​ក្នុង​ខែមិថុនា​នោះ ។ ម្យ៉ាងវិញទៀត​មនុស្ស​២៦.០០០​នាក់​ត្រូវរបួស​ក្នុងនោះ​ជាង​ពាក់កណ្តាល​ជា​ជន​ស៊ីវិល ៕US Obama USA plane ?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????