កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួល ម៉ាស៊ីនផលិតទឹកស្អាតធុងទឹកចំនួន១០០ ធុង ពីបញ្ជាការយោធាខេត្តប៊ិញភឿក នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបំរើសេចក្តីត្រូវការ របស់ចែកជូនយោធិន ពិសេសត្រៀមបម្រុងបម្រើឲ្យកិច្ចការហ្វឹកហ្វឺនកងទ័ព ដែលនឹងដំណើរការ នៅពេលខាងមុខនេះ ។
ពិធីប្រគល់ ម៉ាស៊ីនផលិតទឹកស្អាត សម្រាប់រិភោគនៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបំរើគ្រប់សកម្មភាពរបស់យោធិន ដែលអាចផលិតទឹកសុទ្ធ ក្នុងមួយម៉ោងដល់ទៅ ៥០០ លីត្រសម្រាប់បរិភោគ ដែលមានតំល្លៃជាង ៨០០០ដុល្លា និងបានឧបត្ថម្ភ ធុងទឹកជ័រប្រភេទលេខ១ចំណុះ២០លីត្រ ចំនួន១០០ ធុងបន្ថែមទៀត ដែលពិធីប្រគល់ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៩។
ឯកឧត្ដមឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះអនុសាណៈយោកយល់គ្នា និងចង់សម្ព័ន្ឋមេត្រីភាព រវាង បញ្ជាការយោធាខេត្តប៊ិញភឿក នៃយោធភូមិភាគទី៧ កងទ័ពប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ក្រោយពេលចង់សម្ព័ន្ឋមេត្រីភាព ក៏ត្រូវបានជួយគ្នាទៅវិញទៅមក នូវកិច្ចការយោធា ការកសាងបន្ទាយ និងផ្នែកមនុស្សធម៌ ជាក់ស្តែងនៅពេលនេះ បានជួយម៉ាស៊ីនផលិតទឹកស្អាតសម្រាប់ ការប្រើប្រាស់ ដល់យោធិន ដែលជាការកាត់បន្ថយការចំណាយថវិការមួយចំនួនធំ ក្នុងការចំណាយលើទឹកបរិភោគ ។
នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានសេចក្ដីត្រេកអរយ៉ាងខ្លាំងចំពោះអំណោយរបស់គណបញ្ជាការយោធាខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម យោធភូមិភាគទី៧ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយសម្របសម្រួលដល់ការលំបាកខ្វះខាតផ្សេងៗជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះគណបញ្ជាការយោធាខេត្តប៊ិញភឿក ។
ដោយ ប៊ុន រដ្ឋា





































