ប្រជាពលរដ្ឋជាង២,០០០នាក់សប្បាយចិត្តដោយបានទទួលសាលា១ខ្នងមាន៥បន្ទប់ពីលោកឧនាយករដ្ឋឋមន្ត្រីកកែនយ៉ាននិងលោកជំទាវ ម៉ៅ ម៉ាល័យ

0

ខេត្តបន្ទាយមានជ័យះ »»»នៅព្រឹក ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ ២០១៩ នេះជាពលរដ្ឋជាង២,០០០នាក់និងសិស្សចំនួន៣០៧នាក់ មន្ត្រីរាជការ និងព្រះសង្ឃ សប្បាយចចិត្តដោយបានទទួលអំណោយជាសាលាបឋមសិក្សា១ខ្នងដែលមាន៥បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យនិងជាសមាជិកសភាប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឯកឧត្តមសួនបវរអភិបាលខេត្តបន្ទាយមានជ័យ សមាជិកសភា និងមន្ត្រីអ្នកមុខអ្នកការ ប្រធានមន្ទីរ គ្រប់អង្គភាពបានចូលរួមធ្វើពិធីបញ្ខុះបឋមសិលាសាលា១ខ្នងមាន៥ បន្ទប់ ដែលចំណាយ អស់ទឹកប្រាក់ជាង៥ម៉ឺនដុល្លាសំរាប់ការសាងសង់សាលាបឋមសិក្សានេះឡើងទុកសំរាប់ឲ្យក្មេងនៅជិតក្នុងភូមិនោះបានចូលសិក្សាដែលស្ថិតនៅក្នុងសាលាបឋមសិក្សាត្នោត ក្នុងភូមិ ត្នោត ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្នុងពិធីបញ្ខុះបឋមសិលាលោក រត្ន័ ដាសុីណង់អភិបាលស្រុកមង្គលបូរីបានឡើងអានរបាយការណ៍ស្តីពីសមិទ្ធិផលនានាដែលមានការរីកចំរើនឥតឈប់ឈរ មាន សាលារៀន ដំណាំកសិកម្ម ដំណាំកសិឧស្សាហកម្ម វត្ត មន្ទីរពេទ្យ ផ្លូវថ្នល់ពីស្រុករហូតដល់ជនបទ។លោកឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ានបានប្រសាសន៍ថាដោយមើលឃើញរាល់ទុក្ខលំបាករបស់សិស្សប្រុសស្រីនៅសាលាបឋមសិក្សាត្នោតនេះខ្លាំងពេកដែលគ្មានសាលារៀនឪ្យបានសមរម្យដូចស្រុកផ្សេងៗ ទើបលោកនិងជំទាវម៉ៅម៉ាល័យទើបផ្តល់ថវិការជាង៥ម៉ឺនដុល្លាសំរាប់សាងសង់សាលាបឋមសិស្សា១ខ្នងដែលមាន៥បន្ទប់នេះឡើងសំរាប់ជាចំណងដៃទុកឲ្យក្មួយៗនិងចៅៗនៅក្នុងភូមិត្នោត នេះបានចូលសិក្សារៀនសូត្រឲ្យបានស្រួលជាងមុន។លោកឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ានបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋនិងសិស្សសាលាទាំងអស់ក្រោយពីសាលាបឋមសិស្សានេះធ្វើរួចរាល់ហើយបានចូលសិក្សានោះត្រូវចេះជួយថែរក្សា សំអាត ឲ្យបានល្អគង់វង្សដើម្បីទុកសំរាប់ក្មេងជំនាក់ក្រោយៗបានចូលមកសិក្សាសាលាបឋមសិក្សនេះបន្តទៀតផង។