ក្រុងជេតដេះ: បុណ្យរ៉ាម៉ាដនគឺជាបុណ្យដ៏ពិសិដ្ឋសម្រាប់ជនមូស្លីមប្រមាណ ១,៦ ពាន់លាន នាក់របស់ពិភពលោក។ បុណ្យនេះមានរយៈពេល១ខែដោយបានចាប់ផ្តើមកាលពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី២៧ កក្កដា ២០១៤។ បើតាមវេបសាយបរទេសបានឲ្យដឹងថា ពិធីបុណ្យរ៉ាម៉ាដនឬពិធីតម
អាហារនេះបើតាមជំនឿ គឺពីព្រលឹមទល់ព្រលប់ ពួកគេមិនញ៉ាំអាហារ មិនផឹកទឹក មិនជក់បារី មិនមានសិចនៅក្នុងអំឡុងពេលនោះ ខណៈពួកគេខិតខំដើម្បីកាន់តែជឿស៊ប់ និងបំពេញទានផងដែរ។ តាមវេបសាយបរទេសAbout.com.Islam បានឲ្យដឹងថាពិធីបុណ្យរ៉ាម៉ាដនបានចាប់ផ្តើមកាល ពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា នៅភាគខាងជើង និងខាងត្បូងសហរដ្ឋអាមរិក និងថ្ងៃអាទិត្យ ទី២៩ មិថុនា នៅភាគច្រើនជាជនជាតិអឺរ៉ុប អាហ្វ្រិក
អាស៊ី និងអូសេអានីជាដើម( Ramadan will begin on Saturday, June 28th in most of North and South America, and on Sunday, June 29th in most of Europe, Africa, Asia, and Oceania)។ សូមបញ្ជាក់ថា ក្រុមមូស្លីមបានចាប់ផ្តើមប្រតិបត្តិរដូវបុណ្យតមអាហាររ៉ាម៉ាដនតាមសាសនាពី ថ្ងៃអាទិត្យ ដោយជាថ្មីម្តងទៀត ក្រុមមេដឹកនាំអ៊ីស្លាមព្រួយបារម្ភអំពីជម្លោះដ៏សាហាវ ខណៈដែលក្រុមជីហាដ បានចេញការគំរាម ចាប់ពី
ឥណ្ឌូនេស៊ី រហូតដល់សូម៉ាលី ហើយនិងបណ្តា ប្រទេសផ្សេងៗទៀត។ ក្នុងពេលជាមួយគ្នានោះ ក្រុម សកម្មប្រយុទ្ធ Shebab ទាក់ទងនឹងអាល់កៃដា បានព្រមានថាពួកគេនឹងបង្កើនការវាយប្រហារក្នុង រដូវរ៉ាម៉ាដន ក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ របស់សូម៉ាលី ជាទីដែលក្រុមមន្ត្រី បានពង្រាយប៉ូលិសប្រដាប់អាវុធធុនធ្ងន់រាប់សិបនាក់ដើម្បីទប់ស្កាត់ អំពើហិង្សា៕