កំពង់ធំៈ ស្រុកបារាយណ៍ គឺជាស្រុកមួយដែល សំបូររឿងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនិយាយថា ជាប់លំដាប់ថ្នាក់លេខ១ ក្នុងខេត្តកំពង់ធំ រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាការសង្ស័យថា បណ្តាល មកពីប្រជាពលរដ្ឋ មួយចំនួន ខ្វះការយល់ដឹងពីច្បាប់ការបើករបរ លើដងផ្លូវសាធារណៈ ដែលវាជាការ ផ្គួប ផ្សំនិងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ពុំសូវមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យបានទូលំទូលាយ ។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកជិះម៉ូតូបានធ្វើដំណើរស្របគ្នាជាមួយនឹង រថយន្តសាំយ៉ុង ស្រប ពេលដែលកំពុងតែជិះ ស្រាប់តែអ្នកបើកបរម៉ូតូ បទវេវដោយមិនខ្លាចស្លាប់តែម្តង ធ្វើឲ្យអ្នកបើកបរ រថយន្តសាំយ៉ុងដែលបើកបរ ក្នុងល្បឿនលឿនលើសច្បាប់កំណត់ សូម្បីតែបហ្រ្វាំងABS ក៏ទប់មិនជាប់ បណ្តាលមកបុកពីក្រោយ មានគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូ ២នាក់ លើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ វេលាម៉ោង ១៦នឹង៤០នាទីភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នឹងថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០១៩ ។
ជនរងគ្រោះប្រុសស្រីទាំង២នាក់ ជិ:ម៉ូតូឌុបគ្នាពីជើងទៅត្បូង ហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ហើយក៏មិនដែលធ្លាប់រៀនច្បាប់ ចរាចរណ៍ ត្រូវរថយន្តសាំយ៉ុងបុកពេញទំហ៊ឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ខូចខាតរថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2AK.0549បើកបរដោយឈ្មោះ សំភិរម្យ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ចំណែកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1A.8622 បើកបរដោយ ឈ្មោះ យី.ខឿន ភេទប្រុស អាយុ៥៧ឆ្នាំ របួសធ្ងន់ តែមិនស្លាប់ដោយសារបាន គុណបុណ្យមួកសុវត្តិភាពជួយ រីឯប្រពន្ធឈ្មោះ ណុច.អឿន អាយុ៥៧ឆ្នាំ របួសធ្ងន់ ស្ថិតក្នុងដង្ហើមចង្រិត ដោយសារភ្លេចមួកសុវត្តិភាពនៅឯ ផ្ទះ អ្នកទាំងពីរនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ រថយន្ត សមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវិត ចំណែក និងម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្ត នាំខ្លួនមកទៅកាន់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ក្នុងករណីនេះ សមត្ថកិច្ចប៉ូលិសចរាចរណ៍ បានវាយតំលៃនឋមថា បង្កដោយអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ។





































