ព្រះវិហារៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ កុម្ភ: ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី សម្ភោធស្ថានីយផលិតទឹកពិសា ភូមិយើង របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងមានការចូលរួមពីលោក ព្រឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកា អង្ការសង្គមស៊ីវិលជាច្រើនរូបផងដែល។
លោកព្រឹង ទ្រីដា បានថ្លែងនាឱកាស់នោះថា ស្ថានីយផលិតទឹកពិសា ភូមិយើង របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ បានបង្កើតឡើងនៅខែ១១ ក្នុងឆ្នាំ២០១៨ដោយចំណាយថវិកាសរុប៣៥៨៥២ដុល្លា ក្នុងនោះអង្ការទស្សន:ពិភពលោកបានឧបត្ថមនូវទឹកប្រាក់៨០% ដល់សា្ថនីទឹកស្អាតខាងលើ និង២០ភាគរយទៀតជាថវិការរួមរបស់សហគមន៍។ លោកបានបន្តថាស្ថានីយផលិតទឹកពិសា ភូមិយើង ត្រូវបានឆ្លងកាត់ប្រព័ន្ធUVត្រឹមត្រូវ និងមានការពិនិត្យពីមន្ទីជុំនាញត្រឹមត្រូវ សម្រាប់បំរើជូនប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយក្នុង១ពីដុងតំលៃ២០០០រៀល។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាស្ថានីយ៍ផលិតទឹកពិសា «ភូមិយើង» ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈ រកប្រភពទឹកសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋនៅពេលជួបគ្រោះរាំងស្ងួត ទោះបីជានៅទូទាំងខេត្តព្រះវិហារ មិនទាន់ប្រឈម និងភាពរាំងស្ងួត កន្លែងខ្លះក៏មិនទាន់ប្រឈម និងការខ្វះទឹកប្រើប្រាស់នោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តបានត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការរកប្រភពទឹកជូន ប្រជាពលរដ្ឋមិនឲ្យខ្វះនោះទេ។
ជាមួយគ្នានោះឯកឧត្តមបានថ្លែងការចាប់អារម្មណ៍ខ្ពស់ចំពោះអង្ការទស្សន:ពិភពលោក ដែលបានចាប់ដៃជាមួយរាជរដ្ឋាភិបាលមិនប្រកាន់ នៅនិន្ទនាកានយោបាយ តែងតែចុះជួយ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ហើយនិងគ្រោងជីកអណ្ដូងទឹកព្រមទាំងបង្កើតប្រព័ន្ធផលិតទឹកស្អាតចែកជូនដល់ប្រជាពលរដ្ឋនាពេលឆាប់ៗនេះ។ ក្នុងនោះរួមមានស្រុកគូរលែន ស្រុកឆែប ស្រុកសង្គមថ្មី ស្រុកជ័យសែន នៃខេត្តព្រះវិហារ។ ឯកឧត្តមបានបន្ថែមថាការបង្កើតទឹកស្អាតនេះអាចជួយការពារនៅជំងឺឆ្លងតាមរយ:ទឹកមិនស្អាត់ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមប្រើទឹកដែលមានអនាម័យ និងទឹកដាំឲ្យពុះល្អមុននិងបរិភោគ។
សូមជំរាបថា សហគមន៍ស្ថានីយ៍ផលិតទឹកពិសា ភូមិយើង របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅភូមិអូតាលោក ឃុំរមទម ស្រុក រវៀង ខេត្តព្រះវិហារ៕សួនលីណា





































