ប្រជាជនវេណេហ្សូអេឡា កំពុងស្ថិតស្ថានភាពអរផងភ័យផង ដែលអ្នកខ្លះគិតថា អាមេរិក និងសម្ព័ន្ធមិត្តអាចនឹងធ្វើអន្តរាគមន៍យោងធា ដើម្បីបញ្ជប់របប លោកម៉ាឌូរ៉ូនៅវេណេហ្សូអេឡានៅឆាប់ៗនេះ។
សារព័ត៌មានបរទេសDaily Mail បានចុះផ្សាយថា ពួកមន្ត្រីខ្លះដែលកំពុងធ្វើទស្សនកិច្ចនៅតួកគី បានសម្រេចមិនវិលចូលប្រទេសវិញទេនៅពេលនេះ ហើយថាអ្នកមានប្រាក់ស្ដុកស្ដម្ភខ្លះបាននាំគ្រួសារទៅប្រទេសជិតខាងនិងខ្លះទៀត នៅប្រទេសចិន។
សារព័ត៌មានរបស់គេហទំព័រ ahual news.com ចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ដូចជារដ្ឋមន្ត្រីឧស្សាហកម្ម ដែលទៅទស្សនកិច្ចនៅតួកគី បានសម្រេចមិនវិញនោះទេ។ លោកជួនហ្គាយ មេដឹកនាំបក្សប្រឆាំង បានសរសេរនៅលើFacebookថា ពួកគេបាននាំទាំងគ្រួសារទៅទៀតផង។
លោកជួនហ្គាយដូដែលបានមកជួបប្រជុំជាមួយមេដឹកនាំនៃក្រុមសម្ព័ន្ធLima មានសមាជិក១៤ប្រទេស នឹងត្រឡប់ទៅ វេណេហ្សូអេឡានៅសប្ដាហ៍ក្រោយ។ ក្នុងប្រទេសកូឡំប៊ី លោកបានជាមួយ អនុប្រធានាធិបតីអាមេរិក Mike Pence។ លោក Mike Pence បានអះអាងថាអាមេរិក បានគាំទ្រ លោកជួនហ្គាយដូ១០០ ជាប្រធានាធិបតីបណ្ដោះអាសន្ន។ ទាំងលោក Mike Pence និងលោកជួនហ្គាយដូ បានសន្យាដាក់សម្ពាធកាន់តែខ្លាំងលើលោកម៉ាឌូរ៉ូ ។លោក Mike Pence បានប្រាប់ថា ជម្រើស កងទ័ពនឹងសម្រេចឆាប់ៗនេះហើយ៕