ឧត្តរមានជ័យៈ ៖មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យមា្នក់ទម្លាយរឿងមិនប្រក្រតីជាច្រើនករណីយដែលពាក់ព័ន្ធផលប្រយោជន៍ដែលផ្ទុយពីឧត្តមប្រយោជន៍របស់ជាតិ វិជ្ជាជីវៈ និងផ្កើនទៅនឹងអនុសាសន៍ថ្នាក់ដឹកនាំជាតិនិងប្រាសចាកពីការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹងនាំ ក្រសួង អាជ្ញាធរខេត្ត និងប្រធានមន្ទីរក្នុងកិច្ចការថែរក្សានិងការពារធនធានព្រៃឈើប្រកបដោយនិរន្តភាព។
ឯកសាររបាយការណ៍ដែលបានទម្លាយយ៉ាងលម្អិតមួយនៃភាពមិនប្រក្រតីក្នុងការពង្រឹងនិងការអនុវត្តច្បាប់ចាប់ពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ជូនលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៣ខែគុម្ភៈឆ្នាំ២០១៩ដោយលោក ឡឹក សុជាតា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត្តឧត្តរមានជ័យ បានរៀបរាប់ក្នុងការពាក់ព័ន្ធក្នុងករណីយការចុះបង្ក្រាបនិងប្រមូលវត្ថុតាងបទល្មើសជាច្រើន ដែលបានយកមករក្សាទុកកន្លងមកដល់បច្ចុប្បន្ននេះ បានប្រាសចាកពីការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹងនាំ ក្រសួង អាជ្ញាធរខេត្ត និងប្រធានមន្ទី រក្នុងកិច្ចការថែរក្សានិងការពារធនធានព្រៃឈើ។
ក្នុងរបាយការណ៍ដែលត្រូវបានទម្លាយនោះ បានបង្ហាញថា ៖នៅខណះពេលចុងក្រោយថ្មីៗនេះ មានករណីយមិនប្រក្រតី ចុះអនុវត្តច្បាប់កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៨ បានអនុវត្តតាមបទបញ្ជាព្រះរាជអាជ្ញាសាលាដំបូងខេត្តនិងប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ឃាត់រថយន្តម៉ាកសាំយ៉ុង១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២X៤៥២៥ដឹកជញ្ជូនឈើជ្រុងប្រភេទធ្នង់ចំនួន១២៥ដុំ ស្មើ១,៦៤៩ត្រីគុណនៅចំណុចភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បាននាំវត្ថុតាំងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលខេត្តប៉ុន្តែ លោក អ៊ឹម សៅវ រិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានដោះលែងមធ្យោបាយនៃបទល្មើសស្ងាត់ៗហូសពេលវេលានឹងច្បាប់ដែលបានកំណត់(ស្ថិតក្នុងពេលវេលាបញ្ជូនទៅតុលាការ)។
ទាក់ទងទៅករណីយខាងលើនេះខេមរា មិនអាចសុំការទំនាក់ទំនងពីលោក អ៊ុម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបាននោះទេដោយលេខទូរសព្ទ័របស់ខលទៅជាប់រវល់។ពាក់ព័ន្ធករណីយនេះដែរ លោក ស៊ូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានប្រាប់ខេមរា នៅថ្ងៃទី២៦ខែគុម្ភៈនេះថា ៖ការឃាត់ចាប់បទល្មើសពាក់ពន្ធព្រៃឈើ និងការដោះលែងត្រូវទៅតាមនិតិវិធី នៅពេលចាប់ឃាត់អ្វីមួយត្រូវផ្តល់និងស្វែងរកម្ចាស់មានរយៈពេលមួយខែ តែបើសាមីខ្លួនចូលមកដោះស្រាយត្រូវអនុវត្តនិតិវិធីតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើធ្វើការពិន័យ ប៉ុន្តែបើលើសរយៈពេលមួយខែ ធ្វើសំណុំរឿងបញ្ជូនទៅតុលាការ។
លោក បន្តថាជាទូទៅការដោះលែងបទល្មើសណាមួយត្រូវសុំគោលការនិងមានការឯកភាពពីនាយកដ្ឋានព្រៃឈើទើបដោះលែងបាន។ហើយករណីនេះមិនគួរឆាប់ដោះលែងនោះទេ បទល្មើស ចាប់ដោះលែងជនល្មើសមិនមានការរៀងចាលនោះឡើយ។
ពាក់ពន្ធ័ទៅនឹងករណីយខាងលើនេះដែរភាគច្រើនដោះនឹងលេងវាជាសិទ្ធរបស់លោកនាយខណ្ឌជាអ្នកសំរេចដោយដៃមា្ខងធ្វើការបង្រ្កាបបទល្មើសដៃមា្ខងទៀតធ្វើការដោះលេងបទល្មើស រឿងនេះមិនខុសអីពីពាក្សចាស់ថា ( កន្ទេលធំបន្លំដេក)៕